ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបានចេញផ្សាយ
ដោយទំព័របរទេស CNN កាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថា មនុស្ស
៦ នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានសោកនាដកម្មបាក់រលំអាគារកំពង់សាងសង់
កំពស់ ៤ ជាន់មួយកន្លែង នៅក្នុងប្រទេស រ៉្វាន់ដា (ទ្វីបអាហ្រ្វិក) ។
គួរបញ្ជាក់ផងដែរថា មិនត្រឹមតែមានមនុស្ស ស្លាប់បាត់បង់ជីវិតប៉ុណ្ណោះទេ តែក៏បាន
បណ្តាលអោយមនុស្ស ១៦ នាក់ផ្សេងទៀតបានទទួលរងរបួសផងដែរ បន្ទាប់ពីសោកនាដ
កម្មមួយនេះ បានកើតឡើងកាលពីថ្ងៃអង្គារកន្លងទៅ នាខេត្ត Nyagatare ភាគខាងកើត
ប្រទេស។
ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ ពីសំណាក់ក្រុមមន្រ្តីប៉ូលីសផងដែរ ដោយបានចុះទៅ
ផ្ទាល់ដល់កន្លែងកើតហេតុនិងបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យក្នុងស្រុក។ដោយ
ឡែក បើតាមប្រភពសារព័ត៌មានដដែលបន្ថែមថា មូលហេតុពិតនៃការបាក់រលំអាគារ
កំពស់ ៤ ជាន់ កំពុងសាងសង់មួយនេះ មិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈស្ថិតនៅ
ក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN