ព័ត៌មានអន្តរជាតិ ៖ បុរសដែលជាយុវវ័យសម័យថ្មី កូនអ្នកមានម្នាក់ មានឈ្មោះ Aleem
Iqbal ជាពលរដ្ឋអង់គ្លេស ត្រូវបានចាប់ផាកពិន័យជាសាច់ប្រាក់ ៦៨ ដុល្លារ ខណៈប្រព្រឹត្ត
ខុសទៅនឹងច្បាប់ចរាចរណ៍នោះគឺ គេបើករថយន្តទំនើប Rolls-Royce Phantom ដែល
មានតម្លៃដល់ទៅ ៥៨០,០០០ ដុល្លារហុងកុងបណ្តើរ និងប្រើប្រាស់ទូរស័ព្ទដៃបណ្តើរ នេះ
បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសអាស៊ីវ័ន ដែល
ទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។
ជាការពិត បន្ទាប់ពីមានការចោទប្រកាន់ទៅលើករណីនេះ លោក Aleem Iqbal ក៏បាន
សារភាពអោយដឹងផងដែរថា គាត់ពិតជាបានប្រើប្រាស់ទូរស័ព្ទ អំឡុងពេលបើកបរពិត
ប្រាកដមែន ។ យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា បន្ទាប់ពីមានការរក
ឃើញនូវការប្រព្រឹត្តិខុសមួយនេះ យុវវ័យកូនអ្នកមានមួយរូបនេះ មិនត្រឹមតែតំរូវអោយ
បង់ការផាកពិន័យប៉ុណ្ណោះទេ តែក៏តម្រូវអោយមានការបង់ប្រាក់ទៅលើសុំណុំឯកសារ
ប័ណ្ណបើកបរ និងបង់ពន្ធផងដែរ។
គួររំឭកផងដែរថា ការបើកបរបណ្តើរ ប្រើប្រាស់ទូរស័ព្ទបណ្តើរត្រូវបានចាត់ចូលជាករណី
មិនគោរពច្បាប់ចរាចរណ៍ នៅតាមបណ្តាប្រទេសមួយចំនួន ក៏ព្រោះតែករណីនេះ វាគឺជា
ចលករមួយ ដែលញ៉ាំងអោយកើតមានឡើងនូវគ្រោះថ្នាក់ចរាចរណ៍ ដោយអចេតនា៕
ចងចាំ ៖ បើស្រវឹងសូមកុំបើកបរ បើកបរកុំសេពគ្រឿងស្រវឹង , ស្រឡាញ់ជីវិត
បើកបរពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ អាស៊ីវ័ន