ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រកាស ផ្តល់ប្រាក់រង្វាន់ ២០ លានដុល្លារ សម្រាប់ ព័ត៌មានលម្អិតណាមួយ ឈានទៅដល់ចាប់ឃាត់ខ្លួន ឬសម្លាប់មេដឹកនាំ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុល និយម IS ។
បណ្តាក្រុម មេដឹកនាំ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុល និយម IS ទាំង ៤ នាក់ជាប់ក្នុងបញ្ជីស្បែកខ្មៅស្រប ពេលអាមេរិក កំពុងតាមប្រមាញ់រកមុខ ដូច បូស នោះ មានឈ្មោះថា Abd al - Rahman Mustafa al-Qaduli; Abu Mohammed al-Adnani; Tarkhan Tayumurazovich Batirashvili និង Tariq Bin-al -Tahar Bin al Falih al-'Awni al-Harzi ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថាពួកគេជាប់នៅក្នុង បញ្ជី នៃកម្មវិធីផ្តល់ប្រាក់រង្វាន់ របស់ក្រសួងយុត្តិធម៌ ។ អំឡុងថ្ងៃអង្គារ កន្លងទៅនេះ ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម IS អោយដឹងថា ខ្លួនជាអ្នកនៅពីក្រោយ ការវាយប្រហារ នៅ Texas សហរដ្ឋអាមេរិក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី