CamNews

ព័ត៌មានអន្តរជាតិ 

ច្រើនជាង ១ លាននាក់ ផ្ទុះការតវ៉ា ទាមទារ លោកស្រី ប្រធានាធិបតី ចុះចេញពីតំណែង ពាក់ព័ន្ធរឿងអាស្រូវពុករលួយ

ព័ត៌មានអន្តរជាតិ ៖ ប្រជាជន ប្រេស៊ីលប្រមាណជាង ១លាននាក់ បានប្រមូលផ្តុំគ្នា នៅតាមទីប្រជុំជន សំខាន់ៗទូទាំង ប្រទេស អាមេរិក    ខាងត្បូងមួយនេះ នៅ  ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០១៥ ដើម្បី សម្តែង ការប្រឆាំង ចំពោះលោកស្រីប្រធានា ធិបតី ឌីលម៉ា រួសេហ្វ (Dilma Rousseff) ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួចេញផ្សាយបន្តទៀតថាក្រុមអ្នកតវ៉ាភាគច្រើនត្រូវបានដឹកនាំដោយក្រុម​​ ចលនា ដែល ស្លៀកសម្លៀកបំពាក់ពណ៌លឿង និងបៃតង ដែលជាពណ៌របស់ទង់ជាតិប្រេស៊ីលផ្ទាល់ ប៉ុន្តែការតវ៉ានោះ ត្រូវគេមើល ឃើញជាទូទៅថា មានរបៀបរៀបរយ និងគ្មានអំពើហិង្សា ណាមួយកើត ឡើងឡើយ ។


សេចក្តីរាយការណ៍ ដដែលបន្តអោយដឹងថា ចំពោះ  ការ តវ៉ាធំបំផុត ធ្វើឡើង នៅក្នុងទីក្រុង សៅប៉ូឡូ ដែលប៉ូលិសបានសន្និដ្ឋានថា យ៉ាងហោចណាស់ ក៏មានប្រ  ជា ជនជាង ១លាននាក់ដែរ បានប្រមូល ផ្តុំគ្នា  ។  ដោយឡែក សម្រាប់   រដ្ឋធានី ប្រេស៊ីឡា វិញ ក្រុមអ្នកតវ៉ាត្រូវបានគេអះ អាងថា មានគ្នាជាង ៤៥.០០០នាក់ ស្របពេល    ដែល ប្រជាជន នៅក្រៅប្រទេស ដូចជា  នៅ  អាហ្សង់ទីន  អង់គ្លេស និង អូស្ត្រាលី ជាដើម ពួកគេបានធ្វើការប្រមូលផ្តុំ នៅមុខស្ថានប្រេស៊ីលនៅទីនោះ ។

គួរបញ្ជាក់ថា ប្រជាជនភាគច្រើន មានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះសេដ្ឋកិច្ចប្រទេស ដែលកំពុង លំបាកលំបិន បំផុត ក្នុងនោះមានទាំងរឿងអាស្រូវ របស់     រដ្ឋាភិបាលជាមួយនឹង ក្រុមហ៊ុនប្រេង និង ហ្គាស ជាពិសេសគឺក្រុមហ៊ុន ផេត្រូវប្រាស់ (Petrobras) តែម្តង ៕


ប្រភព ៖ ប៊ីប៊ីស៊ី ស៊ិនហួរ និង​ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news Brazil