CamNews

កីឡាអន្តរជាតិ 

អ្នកគ្រប់គ្រងក្លឹប Monaco ចង់បានកីឡាករ Frank Lampard


តាមប្រភពពត៌មានថ្មីនេះបានឲ្យដឹងថា កីឡាករឆ្នើមរបស់ក្លឹប Chelsea គឺកីឡាករ Frank Lampard
បានង្ហើបពីការចង់ឈប់លេងឲ្យក្លឹបរបស់ខ្លួនបន្តទៀតនៅពេលចប់កុងត្រា។

តំណឹងនេះបានធ្វើឲ្យអ្នកគ្រប់គ្រងក្លឹប Monaco គឺលោក Claudio Ranieri ចង់បានកីឡាករ Lampard
មកលេងឲ្យក្លឹបរបស់ខ្លួនជាខ្លាំង។ សូមបញ្ជាក់ថាលោក Claudio Ranieri ក៏ជាអតីតអ្នកគ្រប់គ្រងក្លឹប
Chelsea ផងដែរក្នុងរវាងឆ្នាំ  ២០០០-២០០៤  មានន័យថាលោកធ្លាប់ស្គាល់  Lampard  ពីមុនរួចមក
ហើយ។

រូបភាព៖ កីឡាករ Lampard (ឆ្វេង) និងលោក Ranieri (ស្តាំ) កាលនៅក្នុងក្លឹប Chelsea ជាមួយគ្នា

Lampard បានចាប់ផ្តើមចូលលេងឲ្យក្លឹប Chelsea តាំងពីឆ្នាំ ២០០១ មកម្លេះ ក្នុងតម្លៃខ្លួនដំបូងចំនួន
១១លានផោន ហើយនិងបានដឹកនាំក្រុមឲ្យទទួលបានជើងឯក ៣ដងមកហើយ។

ក្រោយពីអ្នកដឹកនាំក្លឹប Chelsea បណ្តោះអាសន្នគឺលោក Rafa Benitez បានថ្លែងនៅពេលថ្មីៗនេះថា
កីឡាករ២ របស់ខ្លួនគឺ Frank Lampard និង Ashley Cole នឹងឈប់លេងឲ្យក្លឹបនៅចប់រដូវកាលប្រកួត
នេះ លោក Ranieri បានត្រៀមខ្លួនជាផ្លូវការដើម្បីចរចារទិញ Lampardឲ្យចូលលេងក្នុងក្លឹប Monaco៕

ដោយ៖ តុលា
ប្រភព៖ DM


Tags: sport football