ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាលប្រទេស អាហ្វហ្គានីស្ថាន បានសម្រេចកាត់ទោស ប្រហារជីវិត មេដឹកនាំ ក្រុមចាប់ជម្រិតដ៏សកម្ម និងក្រុមមនុស្ស រំលោភ បូក ៥ នាក់ផ្សេងទៀត ដោយព្យួរ ក នៅទីធ្លា គុក Pul-e-Charkhi កណ្តាលទីក្រុង កាប៊ុល ប្រទេស អាហ្វហ្គានីស្ថាន កាលពីថ្ងៃពុធ ម្សិលមិញនេះ ។
មេដឹកនាំក្រុមចាប់ជម្រិតដ៏សកម្ម មានឈ្មោះ Khalid និងឈ្មោះហៅក្រៅ Habib Istalif និងក្រុម ជនអន្ធ ពាល ៥ នាក់ផ្សេងទៀត ដែលបានធ្វើការចាប់រំលោភបូក ទៅលើជនរ ងគ្រោះ កាល ពី ពេលកន្លងទៅ នោះ ពួកគេទាំងអស់គ្នា ត្រូវបានរដ្ឋាភិបាល លេងចំណាត់ការណ៍ធម៌ក្តៅ ដោយ សម្រេចកាត់ទោសប្រ ហារជីវិត ព្យួរ ក នៅទីធ្លា គុក Pul-e-Charkhi កាលពីវេលាព្រឹក ថ្ងៃម្សិលមិញនេះបើយោងតាមសម្តីមន្រ្តី ម្នាក់សុំមិនបញ្ជេញឈ្មោះ ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ភ្នាក់ងារ សារព័ត៌មាន ស៊ិនហួរ ។
Habib Istalif បើយោងតាមសម្តីមន្រ្តីប៉ូលីស គេគឺជាបេក្ខភាពមួយរូប ដែល ជា មុខ សញ្ញា ដ៏ក្តៅគគុក របស់មន្រ្តីអាជ្ញាធរប្រចាំតំបន់ ពោល គេជាជនល្មើសដ៏សកម្ម ក្នុងការ ចាប់រំលោភ ក្មេង ប្លន់ និង កាប់ សម្លាប់ជាដើម ។ ដោយឡែក មនុស្ស ៥ នាក់ផ្សេងទៀត ដែលជាជនជាប់ចោទ សម្រេចកាត់ ទោស ប្រ ហារជីវិតនោះ ពួកគេពិតជាបានធ្វើអោយមហាជនទូទាំងប្រទេស មានកំហឹងក្រេវក្រោធ ជាខ្លាំងជាមួយ នឹងអំពើស្មោគគ្រោគ ក្នុងការរំលោភបូក ទៅលើជនរងគ្រោះ កាលពីពេលកន្លងទៅ នៅស្រុក Paghman មានរយៈចម្ងាយប្រមាណ ២០ គម ភាគខាងលិចទីក្រុង កាប៊ុល ។
គួរបញ្ជាក់ថា ជាដំបូង មន្រ្តីអាជ្ញាធរ ប្រចាំតំបន់ បានធ្វើការកោះហៅ គោរព អញ្ជើញ អ្នកសារព័ត៌មាន អោយមានការចូលរួមក្នុងការផ្តន្ទាទោស ប្រហារជីវិត ជនដៃដល់ ៦ នាក់ខាងលើ តែក្នុងរយៈពេលដ៏ខ្លី និន្នាការមួយចំនួន ត្រូវបានផ្លាស់ប្តូរ ពោល អាជ្ញាធរ បានផ្លាស់ប្តូរគំនិត ដោយសន្យា ថា នឹងមានការ បញ្ជូនបន្តជាមួយនឹងរូបភាព ក៏ដូចជាខ្សែអាថ៍វីដេអូ ទៅអោយអ្នកសារព័ត៌មាន ជា ជា ងពួកគេមកចូល រួមដោយផ្ទាល់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ