ព័ត៌មានអន្តរជាតិ ៖ យន្តហោះ រអិលនៅលើផ្លូវរថ ក៏ដូចជា បង្វែរទិស ខណៈដំបូងផ្ទះ ប៉ើងខ្ទេច ប៉ើងខ្ទី នៅពេលដែលមានវត្តមាន នៃការវាយប្រហារ ព្រុះព្រិលទឹកកក ដ៏មានឥទ្ធិពល វាយប្រហារទៅលើភាគ ខាងកើតប្រទេស អូស្រ្តាលី បានបណ្តាលអោយខូចខាត ហេដ្ឋារចនាសម្ព័ន្ធ រូបវ័នជារូម មានតម្លៃដល់ ទៅ ៨៥ លានដុល្លារ ក្នុងនោះ មកទល់នឹងបច្ចុប្បន្នភាព ថ្ងៃសុក្រ ម្សិលមិញនេះ កងកម្លាំងយោធា បាន ចុះអន្តរាគមន៍ ជួយសង្គ្រោះជនរងគ្រោះ ទាំងអស់ ដែលរងនូវផលប៉ះពាល់ ។
ព្យុះព្រិលលើកនេះ ត្រូវបានមន្រ្តីជំនាញ អះអាងបញ្ជាក់អោយដឹងថា ជាព្រុះ ព្រិល ដ៏មានឥទ្ធិពលខ្លាំង និងអាក្រក់បំផុត ក្នុងទំព័រប្រវត្តិសាស្រ្ត ៣ សតវត្សចុងក្រោយនេះ វាយប្រហារមកលើ ទីក្រុង Brisbane ក្នុងនោះ ព្យុះព្រិល បានពាំនាំមកនូវ ដុំព្រិលទំហំធំ រហូតដល់ទៅប៊ុន កូនបាល់ កីឡា តេន្នីស វាយប្រ ហារទៅលើសំណង់អាគារ និងរថយន្ត បណ្តាលអោយខូចខាតជាដំណំ កាល ពី ល្ងាច ថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ និងបណ្តាលបណ្តាលអោយមានជំនន់ទឹកភ្លៀង ធ្វើអោយមនុស្ស ហោចណាស់ ៣៩នាក់ រងរបួស ។ ជាមួយនឹងវត្តមានខ្យល់ កន្ទ្រាក់ខ្លាំង មានល្បឿនដល់ទៅ ១៤០ គ.ម ក្នុងមួយម៉ោង ដើម ឈើ ត្រូវបានជីករំលើងទាំងឬស ខណៈ បង្គោលអគ្គីសនី ត្រូវបានផ្តួលរលំ បានយ៉ាងងាយជាទីបំផុត។
សេចក្តីរាយការណ៍ អោយដឹងថា កម្លាំងខ្យល់ព្យុះព្រឹលទឹកកក លើកនេះ បានធ្វើអោយយន្តហោះធន់ ស្រាល ៤ គ្រឿង នៅឯអាកាសយានដ្ឋានអន្តរជាតិ Archerfield ក្រឡាប់ ផ្ងារជើង ទ្រមេឃ ។ ពលរដ្ឋ ក្នុងស្រុក មកពីកន្លែងកើតហេតុ អោយដឹងថា សន្ធឹក ធ្លាក់ ដុំព្រិលទឹកកក ប្រៀបបាន ដូចជាគ្រាប់កាំ ភ្លើង រហូតបានធ្វើអោយកូនស្រីខ្ញុំបាន ស្រែក ទ្រ ហ៊ោយំ ជាខ្លាំង ។ ប្រៀបបានសន្ធឹករថភ្លើង បោល ទាំងកម្រោលមករកនោះ សម្លេងលាន់សាហាវ ពិត ជា គួរអោយរន្ធត់ជាខ្លាំង ។ មន្រ្តីជាន់ខ្ពស់ ប្រចាំតំ បន់កើតហេតុអោយដឹងថា គ្រោះធម្មជាតិលើកនេះគឺជា គ្រោះធម្មជាតិអាក្រក់ និងកាចសាហាវបំផុត ចាប់តាំងពីឆ្នាំ ១៩៨៥ វាយប្រហារមកលើក្រុង Brisbane ក៏ប៉ុន្តែ ជាសំណាងល្អ គ្មាននរណាម្នាក់បាន ទទួលរងរបួសធ្ងន់ ធ្ងរ និង ស្លាប់បាត់បង់ជីវិតនោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia