CamNews

ព័ត៌មានអន្តរជាតិ 

អ្នកដំណើរ ផ្ទុកមេរោគ អេដស៍ ពីររូប ប្តឹងក្រុមហ៊ុនអាកាសចរណ៍ ក្រោយពុំអនុញ្ញាត អោយគេ ធ្វើដំណើរ

ព័ត៌មានអន្តរជាតិ ៖ អ្នកដំណើរ តាមអាកាសពីររូប​ ដែលបានផ្ទុកមេរោគ HIV នៅក្នុងខ្លួននោះបានដាក់ បណ្តឹងប្តឹងក្រុមហ៊ុនអាកាសចរណ៍ ចិន ក្នុងការបដិសេធ ពួក គេ មិនអោយ ឡើងយន្តហោះ ក្នុងការធ្វើ ដំណើរ នេះបើតាមការអោយដឹង​ពីទំព័រ ប៊ីប៊ីស៊ី ។

ដោយឡែក របាយការណ៍ក្នុងស្រុក ពីប្រទេសចិន អោយដឹងថា បុរសពីរនាក់ ដែលបានផ្ទុកមេរោគHIV អមដំណើរជាមួយនឹងមិត្តភក្កិម្នាក់ផ្សេងទៀត​ ដែលពុំមានផ្ទុកមេរោគ HIV នោះ ពួកគេទាំង ៣ នាក់ត្រូវ បានអាជ្ញាធរ ចាប់ឃាត់ និង ហាមមិនអោយឡើងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Spring Airl - ines នៅឯអាកាសយានដ្ឋាន អន្តរជាតិ Shenyang ។ យ៉ាងណាមិញ ក្រុមបុរស ៣ នាក់នេះ បានធ្វើការ ចោទប្រកាន់ទៅក្រុមហ៊ុនអាកាសចរណ៍ ថាមានការរើសអើងដោយនៅក្នុងនោះតុលាការនៅក្នុងទីក្រុង Shenyang បានទទួលយក ពាក្យបណ្តឹក ទាក់ទិន នឹងករណីមួយនេះហើយ ។ យ៉ាងណាមិញ ក្រុមអង្គ ការសិទ្ធមនុស្ស បានគូសបញ្ជាក់អោយដឹងថា រឿងអាស្រូវ ស្តីអំពី ក្រុមមនុស្ស ដែលបានផ្ទុកនូវមេរោគ HIV នៅតែបន្តមាន នៅក្នុងប្រទេសចិន ។

ផ្ទុយមកវិញ កាលពីថ្ងៃ អង្គារ កន្លងទៅនេះ លោក  Wang  Zhenghua ប្រធានក្រុមហ៊ុនអាកាសចរណ៍ សរបញ្ជាក់អោយដឹងថា ក្រុមហ៊ុន ពុំមានការរើសអើង  ស្តីពី ក្រុមមនុស្ស ដែលផ្ទុកមេរោគ HIV នោះទេ ស្របពេលដែល លោកបានចោទប្រកាន់  ករណីលើកនេះ ទៅ ក្រុមបុគ្គលិករបស់លោក  ថា​  មានភាព រសាប់រសល់ ខ្លាំងពេក នេះបើតាមការអោយដឹង ពីភ្នាក់ងារ សារព័ត៌មាន AFP ។

ក៏ប៉ុន្តែ លោកក៏បានធ្វើការស្ទីបន្ទោស ទៅក្រុមមនុស្ស អ្នកធ្វើដំណើរទាំងនោះ ដូចគ្នា ខណៈលោកបាន និយាយថា តាមពិតទៅ ក្រុមហ៊ុនលោក បានអនុញ្ញាត អោយក្រុមមនុស្ស ប្រភេទនេះធ្វើដំណើរបានជា យូរណាស់មកហើយ ល្គិកណា ពួកគេ ពុំបានធ្វើអោយអ្នកដំណើរ ឯទៀត ដឹងឭ  នាំអោយមានការភ័យ ខ្លាច និងព្រួយបារម្ភ ។

សេចក្តីប្រកាស ចេញផ្សាយនៅលើគេហទំព័រក្រុមហ៊ុនអាកាសចរណ៍ Spring  Airlineបានបញ្ជាក់យ៉ាង ច្បាស់អោយដឹងថា ក្រុមហ៊ុនរបស់ខ្លួន ពិតជាមានសិទ្ធ ក្នុងការបដិសេធ ទៅលើករណី ដូច្នេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖​ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news China Hong Kong