CamNews

ប្លែកៗ 

សន្លប់៤២ឆ្នាំ ទើបស្លាប់ កាលពីថ្ងៃទី ២១វិច្ឆិកា

អ្នកជម្ងឺដែលសន្លប់ក្នុងរយៈពេលវែងជាងគេបំផុតក្នុងលោក បានបាត់បង់ជីវិតក្នុងវ័យ ៥៩ឆ្នាំ
ក្រោយពី៤២ឆ្នាំ សម្រាកនៅលើគ្រែ។ ស្ដ្រីម្នាក់នេះ មានឈ្មោះថា Edwarda O'Bara មកពី Miami
អាមេរិក។

Edwarda O'Bara សន្លប់ ៤២ឆ្នាំ

ឆ្នាំ ១៩៧០ Edwarda O'Bara មានអាយុ ១៦ឆ្នាំ នាងត្រូវសន្លប់បន្ទាប់ពីការឈឺចាប់សួតដ៏ធ្ងន់
ធ្ងរ។ ថ្ងៃទី ៣ មករា ឆ្នាំនោះ Edwarda បានភ្ញាក់ឡើង និងនិយាយជាមួយម្ដាយ(Kaye O'Bara)
របស់នាងថា ៖ "ម៉ែកុំទុកកូននៅម្នាក់ឯង"។

Edwarda O'Bara កាលមានអាយុ ១៦ឆ្នាំ

អ្នកស្រី Kaye O'Bara ​ក៏បានមើលថែកូនរហូតដល់គាត់ស្លាប់ ក្នុងឆ្នាំ ២០០៨ ហើយក្រោយមក
អ្នកស្រី Colleen បងស្រីរបស់ Edwarda បានថែទាំជំនួស រហូតដល់ Edwarda បានស្លាប់កាល
ពីថ្ងៃទី ២១វិច្ឆិកា កន្លងទៅ។

Edwarda O'Bara ធ្លាប់មានសុភមង្គល នៅក្បែរពុក ម្ដាយនាង

នៅក្នុងរយៈពេលជាង ៤២ឆ្នាំនៃការសន្លប់ អ្នកស្រី Edwarda បានទុកព្រឹត្តិការណ៍សំខាន់ៗរបស់
ពិភលោក នៅមួយកន្លែង រួមមានការ លាឈប់ពីតំណែងរបស់ប្រធានាធិបតី Richard Nixon កាល
ពីឆ្នាំ ១៩៧៤ ការបាក់រលំនៃជញ្ជាំង Berlin ក្នុងឆ្នាំ ១០៨៩ និងការចូលទិវង្គតរបស់ក្សត្រី Diana ឆ្នាំ
១៩៩៧ ព្រមទាំងកាយវាយប្រហារដោយភេរវកម្មនៅថ្ងៃទី ១១កញ្ញា ឆ្នាំ ២០០១៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD


Tags: Edwarda O'Bara dies coma us strange