ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សេចក្តីរាយការណ៍ ពី WikiLeaks នោះ ទំព័រសារព័ត៌ មានប៊ីប៊ីស៊ី បានចុះផ្សាយ អត្ថបទសារព័ត៌មានជាផ្លូវការអោយដឹងថា ភ្នាក់ងារសន្តិសុខជាតិ សហ រដ្ឋអាមេរិក ឬ The US National Security Agency (NSA) បានធ្វើសកម្មភាពចារកម្ម របស់ខ្លួនទៅ បណ្តាប្រធានាធិបតី ប្រទេស បារាំង ៣ រូប រួមមានដូចជា លោក Jacques Chirac លោក Nicolas Sarkozy និងលោក Francois Hollande ចន្លោះឆ្នាំ ២០០៦-២០១២ ពោល WikiLeaks បានចេញ ផ្សាយសម្រង់អត្ថបទផ្លូវការ ដែលអោយចំណងជើងថា របាយការណ៍ ឯកសារស៊ើបអង្កេតសម្ងាត់ និងឯកសារបច្ចេកទេស ពី ទីភ្នាក់ងារជាតិ សហរដ្ឋអាមេរិក NSA ។
គួររំឮកថា សហរដ្ឋអាមេរិក បានបដិសេធទៅនឹងការស្រាយបំភ្លឺ ខណៈលោក Hollande មានផែន ការកោះហៅកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិ ស្តីពី ប្រធាន បទក្តៅមួយនេះ អំឡុងថ្ងៃពុធ សប្តាហ៍ នេះផ្ទាល់តែម្តង ជាការលើកឡើង ពីជំនិតលោក Hollande ដល់ភ្នាក់ងារសារព័ត៌មាន AFP ។
គួររំឮកថា អំឡុងឆ្នាំ ២០១៣ កន្លងទៅនេះ NSA រងនូវការ ចោទ ប្រកាន់ ពីបទ ធ្វើសកម្មភាពចារ កម្មទៅលើ អធិការបតី អាល្លឹម៉ង លោកស្រី Angela Merkel ។ ប្រភពបញ្ជាក់អោយដឹងថា នៅថ្ងៃ អង្គារនេះ Wikileaks អោយ ដឹង ថា ខ្លួន ចាប់ ផ្តើមចញផ្សាយ នូវឯកសារ ក្រោមចំណងជើងថា "Espionnage Elysee" ដែលជាឯកសារយោងជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពចារកម្មទៅលើវិមាន ប្រធានាធិបតី បារាំង ។ Wikileaks បន្តអោយដឹងថា ឯកសារសម្ងាត់នេះ គឺទាញយកដោយផ្ទាល់ ពីគោលដៅនៃការតាមដានជាសម្ងាត់ របស់ NSA ទៅលើរាល់ការទំនាក់ទំនងរបស់បណ្តាប្រធានាធិបតីបារាំង ៣ រូប ក៏ដូចជារដ្ឋមន្រ្តីបារាំង ឯ ទៀត និង បណ្តាឯកអគ្គរដ្ឋទូតបារាំង ប្រចាំសហរដ្ឋ អាមេរិកជាដើម ។
ឯកសារមួយ បញ្ជាក់អោយដឹងថា ពីឆ្នាំ ២០១២ គឺនិយាយអំពី ការពិភាក្សារបស់លោក Hollande ទៅលើលទ្ធភាពរបស់ប្រទេសក្រិច ក្នុង ការ ដកខ្លួនចេញពី តំបន់ អ៊ឺរ៉ុប ខណៈឯកសារមួយផ្សេង ទៀត ពីឆ្នាំ ២០១១ បញ្ជាក់យ៉ាងច្បាស់ អោយដឹងថា លោក Sarkozy កំណត់ក្នុងការបើកកិច្ចពិភាក្សាសន្តិភាពឡើងវិញ រវាង Israel និង Palestinians ដោយគ្មានការចូលរួម ពីសហរដ្ឋអាមេរិក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី