CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះគ្រាប់បែក ពីរគ្រាប់ ពីមុខ ច្រកចេញចូលផ្សារទំនើប ល្បីប្រចាំក្រុង ផ្អើលពេញផ្ទៃប្រទេស

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប៉ូលីស ប្រទេសថៃ ធ្វើសេចក្តីរាយការណ៍អោយដឹងថា  មា នករណីបំផ្ទុះគ្រាប់ បែកដល់ទៅ ២ គ្រាប់ ចំពីមុខច្រកចេញចូល ផ្សារទំនើប  ល្បី បំផុត ក្នុងក្រុង  បាងកក  កាលពីយប់ថ្ងៃ អាទិត្យ យប់មិញនេះ ផ្ទាល់តែម្តង ។

ឧត្តមសេនីយ៍ត្រី លោក  Prawut Thavornsiri ស្រាយបំភ្លឺតាមរយៈ គណនេយ្យ  ទ្វីតធើ អោយដឹងថា ពុំ មានជនស៊ីវិលណាមួយ រងរបួសនោះទេ​ ។ សេចក្តីរាយការណ៍ បន្តអោយដឹងថា គ្រាប់បែកពីរគ្រាប់ ប្រ ភេទ IED ត្រូវឧក្រិដ្ឋជន យកទៅដាក់បង្កៃ នៅពីក្រោយ កាប៊ិនភ្លើង នាផ្សារទំនើបខាងលើ ។


គួរបញ្ជាក់ថា ករណីបំផ្ទុះគ្រាប់បែក កណ្តាលក្រុងបាងកក លើកនេះ បានកើតឡើងយប់ថ្ងៃអាទិត្យយប់ មិញនេះ វេលាម៉ោង ៨ យប់ អំឡុងពេលដែលផ្សារទំនើប  ល្បី    របស់ប្រទេសថៃ Siam Paragon ពោរ ពេញទៅដោយមនុស្សម្នា យ៉ាងច្រើនកុះករ ។ ភ្លាមៗ ក្រោយពីមានករណី បំផ្ទុះគ្រាប់បែក លើកទី មួយ បណ្តាលអោយសេវាកម្ម ជារួម     ជាប់គាំង អស់រយៈពេល ៣០ នាទី នោះ ដោយឡែក ការបំផ្ទុះ គ្រាប់ បែកលើកទី ពីរ បានធ្វើអោយមនុស្សម្នា ភ័យស្លន់ស្លោ  ភៀស ខ្លួនមួយរំពេច អំឡុងពេល មានវត្ត មាន មន្រ្តី  អាជ្ញាធរ ពាក់ព័ន្ធ    ចុះអន្តរគមន៍ ។ គួររំឭកថា អត្តសញ្ញាណ ឧក្រិដ្ឋជន យកគ្រាប់បែក មកបង្កៃ ក៏ដូចជា ចេតនា នៃការបំផ្ទុះគ្រាប់បែកឡើងលើកនេះ ពុំទាន់ដឹងជាក់ច្បាស់នៅ  ឡើយទេ តួយ៉ាង ស្ថិត នៅក្រោមមការតាមដាន និង ស៊ើបអង្កេត ពីសំណាក់អាជ្ញាធរ ពាក់ព័ន្ធ របស់ក្រុងបាងកក នៅឡើយ​។

គួររំឮកថា សំណង់អាគារផ្សារទំនើប ក្នុងក្រុងមួយនេះ មិនត្រឹមតែទទួល  បាន ភាពល្បីល្បាញ នៅក្នុង ស្រុកតែប៉ុណ្ណោះទេ ក៏ប៉ុន្តែទទួលបានភាពល្បីល្បាញ នៅក្រៅស្រុក ដូចគ្នាដែរ ពោល អំឡុងឆ្នាំ២០១៣ Siam Paragon ល្បីបំផុត ជាផ្សារទំនើបប្រណិត ប្រចាំឆ្នាំ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news Breaking news World news Unt news Hot news Bangkok Thia Thailand Siam Paragon