CamNews

ព័ត៌មានអន្តរជាតិ 

គំរាមចាប់ទម្លាក់ស្រ្តីភេទពីជាន់ទី ១១ លេងលេង ជាប់គុកមែនទែន

អន្តរជាតិ ៖  បើយោងតាមសេចក្តីរាយការណ៍  របស់ទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ដែល
ទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសម្នាក់ត្រូវបាន
ចាប់ឃាត់ខ្លួន បន្ទាប់ពីត្រូវបានរកអោយឃើញថា បានគំរាមចាប់នាងទម្លាក់ពីជាន់ទី ១១ ។

គួរបញ្ជាក់ផងដែរថា  ជនរងគ្រោះដែលជាស្រ្តីភេទពីររូប នឹងត្រូវបានគំរាមចាប់ទម្លាក់ពីជាន់ទី
១១ នោះមានឈ្មោះថា  Juliana វ័យ ២៥ ឆ្នាំ និង Koh Choon Lian វ័យ ៤០ ឆ្នាំ ។ ករណីខាង
លើនេះ បានកើតឡើងកាលពីពេលកន្លងទៅ    នៅឯប្រទេសសឹង្ហបុរី ។ លើសពីនេះទៅទៀត
ប្រភពសារព័ត៌មានដដែល  បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា
បុរសចិត្តសឿង  ដែលជា
ជាប់ជាប់ចោទរូបនោះ    ក៏ដូចជាត្រូវជាសា្វមី  Juliana  កើតចិត្តច្រឡោតដល់ថ្នាក់គំរាមចាប់
ទម្លាក់ភរិយារបស់ខ្លួន      ក៏ព្រោះតែនាងបដិសេធទៅនឹងការទារប្រាក់ចំនួន  ២០០០  ដុល្លារ
ភ្លាមៗនោះ ក៏កើតមានជាជម្លោះតែម្តង។

ដោយឡែក  មកទល់នឹងពេលនេះ  ស្រ្តីជាភរិយាមិនត្រូវរកអោយឃើញថាមានរបួសអ្វីនោះទេ
ខណៈពេលដែលបុរសជាស្វាមីត្រូវបានផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕

ដោយ ៖ ពិសី
ប្រភព ៖ អាស៊ីវ័ន


Tags: international news strange news unbelievable news pic