CamNews

សម្រស់ 

វិធីរក្សាសម្រស់ដើមទ្រូងរបស់ Miranda Kerr

បើទោះជា ពេលនេះបានក្លាយទៅជាអ្នកម្ដាយរបស់របស់ទារកធ្លោះម្នាក់ ប៉ុន្ដែកំពូលតារា
បង្ហាញម៉ូដរបស់ Victoria's Secret នៅតែអាចរក្សារង្វង់ទាំងបី របស់ខ្លួន បានយ៉ាងល្អ។​ ដើម្បី
បានយល់ពីអាថ៌កំបាំងនេះ សូមតាមដានដូចខាងក្រោម។

a/ កាលបរិច្ឆេទសម្រាប់ការហាត់ប្រាណ

+ ចំនួនដងនៃការហាត់ ៖ ៣ ទៅ ៤ដង/សប្ដាហ៍។ ក្នុងនោះ ការហាត់ម្ដងៗ ត្រូវចំណាយពេល
ប្រហែល៧៥នាទី។

+ ការចាប់ផ្ដើម កំដៅសាច់ដុំ ពី ៥ ទៅ ១០នាទី។

+ ដើម្បីអោយរូបរាងមានសភាពស្មើគ្នា Miranda ចំណាយពេល ៣០នាទី សម្រាប់ការហាត់
ជើង ៣០នាទី ហាត់សាច់ដុំ ដៃ និងលំនឹង។

b/ ក្បាច់ហាត់ប្រាណដែល Miranda Kerr ចូលចិត្ត

+ ការរត់គឺមានសារសំខាន់ដើម្បីពង្រឹងកម្លាំងរាងកាយ។ ក្នុងមួយសប្ដាហ៍ Miranda Kerr ហាត់
រត់ពី ១ ទៅ ២ដង ក្នុងការរត់ម្ដងៗ ត្រូវអោយបានពី ៣ ទៅ ៥គម។ នៅពេលរត់បាន ១គម នាង
ត្រូវសម្រាកមួយភ្លេត រួចក៏រត់ត្រឡប់មកវិញ។

+ លំហាត់ប្រាណសម្រាប់ជើង

ដើម្បីអោយជើងមានស្រលូន​ ស្រស់ស្អាត Miranda តែងចំណាយពេលច្រើនសម្រាប់ហាត់។
ជាការងាយស្រួលណាស់ ដោយគ្រាន់តែដេកនៅលើឥដ្ឋ រួចលើកជើងទៅលើ ដាក់ចុះៗ។ ជើង
ម្ខាងៗត្រូវលើកឡើងដាក់ចុះ អោយបាន ២០ដង។ ក្រោយមក ត្រូវរក្សាលំនឹងជើង ដោយទ្រ
បាល់ជ័រធំមួយ។

+ ក្បាច់ធ្វើអោយត្រគាកសាយ៖

ដេកទៅលើឥដ្ឋ ដាក់ជើងឡើងលើបាល់ជ័រធំមួយ រួចលើកត្រគាកឡើង និងដាក់ចុះ។ ធ្វើបែប
នេះអោយបាន ១៥ដង។ នេះគឺជាក្បាច់ដ៏ល្អប្រសិនអ្នកចង់អោយរង្វង់ទីបីរបស់អ្នកបានធំ និង
មាំមួន។

+ ក្បាច់សម្រាប់អ្នកចង់អោយដើមទ្រូងស្រស់ស្អាត ៖

កណ្ដាប់ដៃក្ដាប់បន្ដិច លើកដៃទាំងពីរស្មើនឹងស្មារ កែងដៃបត់ជា ៩០អង្សា រួចដកដង្ហើមចូល
អោយណែនទ្រូង។ ក្រោយមក ដកដង្ហើមចេញបន្ដិចម្ដងៗ ដៃទាំងពីររុញចូលគ្នា រហូតដល់
កែងដៃ និងបាតដៃប៉ះគ្នា។ ដកដង្ហើមចេញចូល និងរក្សាកាយវិការនេះ ៥វិនាទី រួចសម្រាក។
ធ្វើបែបនេះអោយបាន ១៥ដង ដើមទ្រូងរបស់អ្នកមិនត្រឹមតែក្រពុំនោះទេ ថែមទាំងអាចកើន
ទំហំដល់ទៅ ៣សម។

ក្រៅពីនេះ Miranda ក៏ចូលចិត្តលំហាត់ប្រាណបែប យ៉ូហ្គា (yoga) ផងដែរ ព្រោះវាជួយអោយ
ស្មារតី បានធូរស្រាល មានភាពជឿជាក់ និងស្រឡាញ់ជីវិត។ Miranda ថ្លែងថា ៖ "អ្នកនឹងមិន
មានរូបរាងមាំមួន ស្រស់ស្អាតប្រសិនអ្នកមិនចំណាយពេលហាត់ប្រាណ"។ ប៉ុន្ដែអ្នកត្រូវតែរួម
ផ្សំជាមួយនឹងរបបអាហារសម្បូរវីតាមីនដូចជា បន្លែ ផ្លែឈើបៃតងស្រស់៕

ដោយ ៖ វិសាល
ប្រភព ៖ LD

 


Tags: Miranda Kerr health star beauty