ព័ត៌មានអន្តរជាតិ ៖ ក្រុមឧទ្ទាម IS បានបង្ហោះវីដេអីថ្មីមួយទៀតនៅថ្ងៃអាទិត្យម្សិលមិញនេះ ដែលបង្ហាញ ពីភាពជោគជ័យនៃការវាយប្រហារទីក្រុង ប៉ារីសកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ ដោយបានសម្លាប់មនុស្ស ១៣០នាក់ និងរបួសជាច្រើនាក់។
ប៉ុន្តែចំណុចសំខាន់នៅក្នុងវីដេអូថ្មីនេះគឺ ក្រុម IS បានចេញមុខគំរាមចំៗ តែម្ដងទៅលើចក្រភពអង់គ្លេស ដោយក្រុមឧទ្ទាមមួយនេះ បានបញ្ជាក់ថា ពួកគេនឹងធ្វើការវាយប្រហារប្រទេសអង់គ្លេស ក្នុងពេល ឆាប់ៗ ខាងមុនេះ ដើម្បីជាការសងសឹង ដែលចក្រភព អង់គ្លេស បាន សម្រេចចិត្តវាយប្រហារខ្លួនតាម ដែន អា កាសនៅប្រទេសស៊ីរី។ ក្នុងនោះ IS ក៏មិនលើកលែង ឲ្យ លោក David Cameron នាយករដ្ឋមន្ត្រី នៃចក្រ ភព អង់គ្លេសផងដែរ។
គួរបញ្ជាក់ផងដែរថា នៅប៉ុន្មានថ្ងៃមុននេះ ក្រុម IS ក៏បានបញ្ចេញ វីដេអូ មួយព្រមានកម្ទេចរុស្ស៊ី ដើម្បី ជា ការសងសឹងដូចគ្នា ព្រោះថារុស្ស៊ី បានបើកយុទ្ធនាការបាញ់ប្រហារក្រុម IS តាមដែនអាកាសមុនគេ៕
*បញ្ជាក់ ៖ ចុចទីនេះ ដើម្បីទស្សនាវីដេអូ
ប្រភព ៖ ប៊ីប៊ីស៊ី និង អ័រតេ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី