ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ១៣ នាក់បានស្លាប់បាត់បង់ជីវិត ខណៈ
៣២ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និង ស្រាល បន្ទាប់ពីរថយន្តក្រុងផ្ទុកអ្នក
ដំណើរ៤៦ នាក់មួយគ្រឿង បានបើកធ្លាក់ស្ពាន និងបោលចូលជ្រោះជ្រៅ នេះបើយោង
តាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែ
បានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបញ្ជាក់ថា ករណីខាងលើនេះបានកើតឡើងនៅ
តំបន់ជ្រោះជ្រៅ gorge ប្រទេស Montenegro ។ យ៉ាងណាមិញ បើយោងតាមការដក
ស្រង់សម្តីមន្រ្តីផ្លូវការ មកពីក្រសួងមហាផ្ទៃ លោក Rasko Konjevic អោយដឹងថា ៖ នៅ
ក្នុងឧបទ្ទេវហេតុ រថយន្តក្រុងបើករអិលធ្លាក់ពីលើស្ពាន ដ៏គួរអោយរន្ធត់មួយនេះ បាន
បណ្តាលអោយមនុស្ស ១៣ នាក់ស្លាប់បាត់បង់ជីវិត ខណៈ ៣២ នាក់ផ្សេងទៀត បាន
ទទួលរងរបួសក្នុងនោះ ៧ នាក់ រងរបួសធ្ងន់ ដែលមានការគំរាមគំហែងដល់អាយុជីវិត
រាល់អ្នករងរបួសទាំងអស់ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ Podgorica ស្ថិត
នៅក្នុងក្រុងធំ ជាងគេរបស់ប្រទេសនេះ។
គួររំឭកផងដែរថា កន្លែងដែលបានកើតឡើងនូវគ្រោះថ្នាក់មួយនេះ ប្រភពបញ្ជាក់ថា ជា
ញឹកញាប់ តែងកើតមានឡើងនូវគ្រោះថ្នាក់ចរាចរណ៍ ក៏ព្រោះតែរថយន្តទាំងនោះ បើក
ក្នុងល្បឿនលឿន ស្របពេលដែលតំបន់នេះ សំបូរទៅដោយផ្លូវកោង ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ