បុណ្យសព្វមួយនៅប្រទេស Egypt បានផ្លាស់ពីទឹកភ្នែកមកជាការសើចសប្បាយចិត្តនៅពេលដែល
សាកសពបានរស់ឡើងវិញ។ Hamdi Hafez al-Nubdi អាយុ ២៨ ឆ្នាំជាអ្នករត់តុមកពី Naga al-Sim
manm នៅក្បែរទីក្រុង Luxor ត្រូវបានគេប្រកាសថា បានស្លាប់ដោយសារបញ្ហាគាំងបេះដូងនៅពេល
ដែលគេកំពុងធ្វើការក្នុងហាង រូបកាយរបស់គេត្រូវបានគេយកទៅកប់ក្រោយពេលដែលគ្រូពេទ្យ
បានបញ្ជាក់ថាស្លាប់ តែរូបកាយរបស់គេនៅក្ដៅនៅឡើយ។
ក្រុមគ្រួសាររបស់គេជឿជាក់ថា al-Nubdi បានស្លាប់ ហើយពួកគេបានលាងសម្អាតសាកសពនោះ
ផងតែក្រោយពេលដែលគេសង្កេតឃើញថាខ្លួនរបស់គាត់នៅមានកំដៅនោះគេបានយកសាកសព
នោះទៅមន្ទីរពេទ្យហើយគ្រូពេទ្យបានឆែកមើលសារជាថ្មីឃើញថាបេះដូងរបស់គាត់នៅដើរនៅ
ឡើយដោយមានអការៈខ្សោយជាខ្លាំង។ ក្រោយមកក្រុមគ្រូពេទ្យបានប្រញ៉ាប់ប្រញ៉ាល់ក្នុងការជួយ
សង្រ្គោះបុរសម្នាក់នោះ ដោយក្រុមគ្រួសារមិនចង់លុបចោលពិធីបុណ្យសពពួកគេបានប្រែបុណ្យ
សពនោះជាពិធីជប់លៀងទៅវិញ។
ដោយ៖ Blank
ប្រភពពី៖ Daillymail