CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ កងកម្លាំងរដ្ឋាភិបាល ប៉ះទង្គិចនឹងក្រុមបាតុករ សម្លាប់មនុស្ស ជាង ៤០០ នាក់

ព័ត៌មានអន្តរជាតិ ៖ មនុស្សច្រើនជាង ៤០០ នាក់  ត្រូវបានអះអាងអោយដឹងថា បានស្លាប់បាត់
បង់ជីវិត  នៅក្នុងអំពើហឹង្សាទូទាំងប្រទេស បន្ទាប់ពីកងកម្លាំងប្រទេសអេហ្ស៊ីប   បើកការបាញ់
ប្រហារ ខណៈពេលដែលពួកគេបានព្យាយាម  បោសសំអាតជុំរុំពួកតវ៉ាប្រឆាំងទម្លាក់លោកប្រ
ធានាធិបតីអេហ្ស៊ីប Mohamed Morsi នៅក្នុងទីក្រុង Cairo ។

គួររំឭកផងដែរថា   ក្រុងមួយនេះ  បានប្រកាសអាសន្ន  បន្ទាប់ពីកើតមានជាអំពើហឹង្សាសាយ
ភាយស្ទើរតែទូទាំងប្រទេស ដែលនៅក្នុងនោះក៏រួមមាន ក្រុង Alexandria ផងដែរ  ។ ចលនាអំ
ពើហឹង្សាសាយភាយទូទាំងប្រទេសនេះ ត្រូវបានជំទាស់ដោយសហរដ្ឋអាមេរិក។

ក្រសួងសុខាភិបាល     បានអះអាង  អោយដឹងថា  ចំនួននៃអ្នកស្លាប់បាត់  បង់ជីវិតច្រើនជាង
៤០០ នាក់  ក្នុងនោះ  ៤៣   នាក់  គឺជាមន្រ្តីប៉ូលីស  ស្របពេលដែលក្រុមមនុស្សរាប់រយនាក់
ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល  យ៉ាងណាមិញ លោកនាយករដ្ឋមន្រ្តី Hazem
Al Beblawi បានថ្លែងថា លោកនៅតែមានការប្តេជ្ញាចិត្ត  ដើម្បីដំណើរការលទ្ធិប្រជាធិបតេយ្យ
នៅក្រោម
រដ្ឋស៊ីវិលមួយអោយខានតែបាន។


ក៏ប៉ុន្តែ     គាត់បានបង្ហាញនូវភក្គីភាពថា  ការប្រើប្រាស់កម្លាំងយោធាទៅលើជនស៊ីវិល គឺបាន
សាបព្រួសភាពវឹកវរទូទាំងប្រទេស  ពោលគឺ  ធ្វើការវាយប្រហារទៅលើប្រជាពលរដ្ឋ ក៏ដូចជា
ធ្វើការវាយប្រហារទៅលើទ្រព្យសម្បត្តិរដ្ឋ និងឯកជន ។  លើសពីនេះ គាត់បានបញ្ជាក់បន្ថែម
អោយដឹងថា    រដ្ឋមួយនេះ  ត្រូវការធ្វើការអន្តរាគមន៍  ដើម្បីស្តារមកវិញនូវសន្តិសុខ ក៏ដូចជា
ស្ថេរភាពសង្គម     គ្មានប្រទេសប្រជាធិបតេយ្យណាមួយ  ប្រកាសខ្លួនក្នុងភាពអាសន្ននោះទេ
លុះត្រាតែមានភាពចាំបាច់ជាទីបំផុត។

រដ្ឋលេខាធិការសហរដ្ឋអាមេរិក លោក John Kerry បានហៅព្រឹត្តិការណ៍មួយនេះថា គួរអោយ
សង្វេគ។ អំពើហឹង្សា នឹងមិនបង្កើតបញ្ហាស្មុគស្មាញយូរអង្វែងនោះទេ  សម្រាប់អនាគតរបស់
ប្រទេសអេហ្ស៊ីប​ តែអំពើហឹង្សា ជាចលករបង្អាក់ដំណើរការនៃការផ្លាស់ប្តូរមួយដ៏ត្រឹមត្រូវ។

គួររំឭកផងដែរថា អនុប្រធានាធិបតីអេហ្ស៊ីប   Mohamed ElBaradei  ក៏បានប្រកាសលាលែង
ចេញពីតំណែងរបស់ខ្លួនដែរ ខណៈពេលដែល អ្នកនយោបាយមានឥទ្ធិពល ពីររូបផ្សេងទៀត
ត្រូវបានចាប់ឃាត់ខ្លួន។

អ្នកយកសារព័ត៌មាននាំមុខ     របស់សារព័ត៌មានស្កាយ  លោក Sam Kiley អោយដឹងថា គាត់
មិនធ្លាប់បានឃើញ       ការវាយប្រហារបែបនេះទាល់តែសោះ  ពោលគឺ កងកម្លាំងរដ្ឋាភិបាល
ប្រដាប់ទៅដោយអាវុធគ្រប់ដៃ បានបើកការវាយប្រហារ បាញ់គ្រាប់ពិតដោយប្រើកាំភ្លើង AK-
47 , M16 ទៅលើក្រុមបាតុករ ជាជនស៊ីវិល ដែលមិនមានអាវុធនៅក្នុងដៃទាល់តែសោះអំឡុង
ពេលនៃការបោសសំអាតជំរុំក្រុមបាតុករ ដែលពោរពេញទៅដោយស្រ្តីភេទ និងកុមារ ។

ផ្ទុយទៅវិញ     បើយោងតាមសម្តីលោក  William Hague  រដ្ឋមន្រ្តីក្រសួងការបរទេសចក្រភព
អង់គ្លេសអោយដឹងថា គាត់ពិតជាមានការព្រួយបារម្ភជាខ្លាំង ចំពោះករណីកើតជាអំពើហឹង្សា
ទូទាំងប្រទេសអេហ្ស៊ីប  និង មានការសោកស្តាយជាខ្លាំង  ចំពោះការបាត់បង់ជីវិតពីគ្រប់ភាគី

លោកបានបន្ថែមថា     ៖ ខ្ញុំសូមធ្វើការថ្កោលទោស  ទៅលើការប្រើប្រាស់កម្លាំងអាវុធ ក្នុងការ
បោសសំអាតជុំរុំបាតុករតវ៉ាប្រឆាំង  ដោយនឹងមានការហៅ    កងកម្លាំងចុះធ្វើកិច្ចអន្តរាគមន៍
រារាំងជាបន្ទាន់  នៅក្នុងនោះ     ប្រទេស  Qatar  ទួរគី អ៊ីរ៉ង់ ដែលស្ថិតនៅក្នុងចំណោមបណ្តា
ប្រទេសផ្សេងទៀត បានធ្វើការរិះគន់ទៅនឹងការបង្រាបសម្លាប់លើកនេះ៕

ព័ត៌មានអន្តរជាតិ មួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងមានចំណូលចិត្ត ៖

- ស្រីស្អាត អ្នកមានទ្រព្យសម្បត្តិស្តុក  រងការរិះគន់   យ៉ាងចាស់ដៃ  ខណៈចតរថយន្តទំនើប
នៅកណ្តាលទ្រូងផ្លូវ

- ចេញផ្សាយវីដេអូ ក្រុមកុលសម្ព័ន្ធ រស់នៅក្នុងព្រៃអាម៉ាសូន ជាលើកដំបូង
- រន្ធត់ ទារកតូចធ្វើការវះកាត់ ដុំសាច់ដុះនៅកញ្ជឹង ក ១៣ ស.ម បានសម្រេច

 

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ


Tags: Egypt Nationwide Clashes Mohamed Morsi Cairo