CamNews

ប្លែកៗ 

ក្លាយជាបីសាចព្រោះ ដៃរបស់ទន្តពេទ្យ!

Gabriela Andrews បានក្លាយជាមនុស្សអត់ធ្មេញ កែលែងឡើងក្រោយពេលដែលគាត់បានទៅ
រកទន្តពេទ្យខុសកន្លែង។ ការពិតទៅនេះគឺជាវិប្បដិសារីមួយរបស់ស្រ្តីអាយុ ៤៨ ឆ្នាំរូបនេះ។ គាត់
បានហៅខ្លួនឯងថាជាបីសាចអត់ធ្មេញក្រោយពេលអ្វីៗបានកើតឡើង។

ដោយសារតែការធ្វើការខ្ជឺខ្ជារបស់ទន្តពេទ្យជាមួយនឹងការសម្រេចចិត្តទៅរកពេទ្យធ្មេញខុសកន្លែង
នោះវាបានបន្សល់លទ្ធផលដែលធ្វើអោយគាត់ក្លាយជាមនុស្សម្នាក់ដែលអស់ធ្មេញមិនអាចដាក់
ទៀតបានហើយបើមើលទៅមាត់របស់គាត់គឺគួអោយខ្លាចមែនទែន។ អ្នកស្រី Gabriela ជាអ្នកស្រុក
រស់នៅ Keyshan ប្រទេស អង់គ្លេស បានប្រាប់
ថាពេលនេះធ្មេញរបស់គាត់គឺនៅសល់តែដំណរដែក
ដែលភ្ជាប់ទៅនឹងឆ្អឹង ២ ទៅ ៣ ដុំប៉ុណ្ណោះ។

កាលពី ២ ឆ្នាំមុនអ្នកស្រី Gabriela បានទៅរកពេទ្យធ្មេញមួយកន្លែងដើម្បីកែកុនធ្មេញរបស់គាត់ដែល
មានបញ្ហាតែដោយសារតែពេទ្យធ្មេញទួទៅវាមានតម្លៃថ្លៃទើបគាត់សម្រេចចិត្តទៅរកពេទ្យធ្មេញឯក
ជនមួយកន្លែងដែលយកតម្លៃធូរថ្លៃ។ ប៉ុន្តែលុយ ៤១២៥ ផោនរបស់គាត់មិនបានធ្វើអោយគាត់មាន
ស្នាមញញឹមស្រស់ស្អាតនោះទេ វាបែជាធ្វើអោយគាត់ក្លាយជាបីសាចទៅវិញ។ Taduesz Piotr ជាអ្នក
ទទួលខុសត្រូវក្នុងការធ្វើធ្មេញនេះក្រោយពេលដែលបានបំផ្លាញធ្មេញរបស់ស្រ្តីរូបនេះរួច ដោយខ្លាច
គេប្ដឹងក៏បានវេចបង្វិចរត់រកសុខទៅរស់នៅប្រទេស Poland។

អ្នកស្រី Gabriela ប្រាប់ថា គាត់អស់មានជំនឿក្នុងការស់នៅប្រចាំថ្ងៃហើយ គ្រប់គ្នាថាគាត់គឺជាបីសាច
ជាពេសិសគឺក្មេងៗនៅរាល់ពេលដែលគាត់និយាយទៅកាន់អ្នកដទៃគឺវាពិតជាខ្មាស់អៀនខ្លាំងណាស់!
យ៉ាងណាគាត់ត្រូវសន្សំលុយអោយបាន ១៥០០០ ផោនដើម្បីទិញរកស្នាមញញឹមរបស់គាត់ត្រលប់
មកវិញ។

ដោយ៖ នីតា
ប្រភពពី៖ k14 


Tags: england