CamNews

សុខភាព 

រូបមន្តធម្មជាតិ ព្យាបាលកំចាត់សារធាតុខ្លាញ់ ក្នុងសរសៃឈាម បានយ៉ាងឆាប់រហ័ស (មានវីដេអូ)

មនុស្ស ដែលមានផ្ទុកសារធាតុខ្លាញ់ច្រើន នៅក្នុងរាងកាយ នឹងបណ្តាឱ្យសុខភាពចុះខ្សោយ គឺអាច
ប្រឈមនឹងគ្រោះថ្នាក់នៃជំងឺបេះដូងផ្សេងៗ ដូចជា ជំងឺគាំងបេះដូងជាដើម។ សារធាតុខ្លាញ់នៅក្នុង
រាងកាយមនុស្ស មាន ៣០ភាគរយ គឺបានមកពីការទទួលទានអាហារប្រចាំថ្ងៃរបស់មនុស្ស។ 

សារធាតុខ្លាញ់ នឹងបង្កឱ្យមនុស្ស ឡើងទម្ងន់ ដោយសារតែ ការទទួលនំចំណី ប័រ សាច់គោ សាច់ត្រី
ស៊ុត ផឹកស្រា ជក់បារី និងបណ្តាលមកពីកត្តាតំណពូជ។ 

ខាងក្រោមនេះ យើងសូមណែនាំជូនលោកអ្នក នូវវិធីសាស្រ្តងាយៗ មួយចំនួន អាចព្យាបាលកំចាត់
ក្នុងសារធាតុក្នុងរាងកាយ បានយ៉ាងមានប្រសិទ្ធិ ក្នុងរយៈពេលដ៏ខ្លី ដោយវិធីធម្មជាតិ។


វិធីទី១៖ សូមយកទឹក ១កែវ លាយជាមួយនឹងគ្រាប់ធញ្ញជាតិ coriander ២ ស្លាបព្រាបាយ   ដាក់ដាំ
ទឹកឱ្យពុះ ១៥នាទី រួចប្រើកន្ត្រង់ត្រង់យកទឹក ទុកឱ្យត្រជាក់ បន្ទាប់មកផឹកឱ្យបាន ៣ដង ក្នុង ១ថ្ងៃ។

វិធីទី២៖ សូមយកគ្រាប់ផ្លែឪឡឹក មួយចំនួន ដាក់ហាលថ្ងៃ បន្ទាប់មក ដាក់កម្តៅភ្លើងបន្តិច កិនឱ្យវា
ម៉ដ្ឋជាម្ស៉ៅ រួចយកម្ស៉ៅបានពីគ្រាប់ឪឡឹក ១ ស្លាបព្រាកាហ្វេ  លាយជាមួយនឹងទឹក ១ កែវ  កូរចូល
គ្នាឱ្យសព្វ ផឹក ២ដង ក្នុង ១ថ្ងៃ ជាការស្រេច។

វិធីទី៣៖ សូមយកស្លឹកដើមដង្កៀបក្តាម ១០ ទៅ ១៥ស្លឹក  លាយជាមួយនឹងស្លឹកស្តៅ ១០ ទៅ ១៥
ស្លឹក កិនឱ្យម៉ដ្ឋ រួចលាយទឹក ១កែវ កូរចូលគ្នាឱ្យសព្វ ផឹក ២ដង ក្នុង ១ថ្ងៃ។ សូមព្យាបាល  តាមវិធី
នេះ នឹងជួយកាត់បន្ថយសារធាតុខ្លាញ់ក្នុងសរសៃឈាម បានយ៉ាងឆាប់រហ័ស៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda
 


Tags: health High Cholesterol