CamNews

សុខភាព 

វិធីព្យាបាល កំចាត់ឈាមកកនៅលើស្បែក ដោយធម្មជាតិ

ឈាមកកនៅលើស្បែក គឺជាបញ្ហាស្បែកមួយកើតឡើង ដោយសារតែ ស្បែករបស់អ្នកទៅប៉ះចំនឹង វត្ថុធ្ងន់ឬគាប់ជាមួយនឹងវត្ថុផ្សេងៗ ដែលបណ្តាលឱ្យមានឈាមកកនៅលើស្បែកបែបនេះ។ ឈាមកក នៅស្បែកនេះ មានពណ៌ក្រហម ដែលមានការឈឺចាប់ខ្លាំងបំផុត នៅពេលដែលអ្នកយកដៃទៅស្ទាប់ អង្អែលចំកន្លែងឈាមកកនោះ។

ខាងក្រោមនេះយើងសូមណែនាំអ្នកឱ្យសាកល្បងជាមួយនឹងវិធីធម្មជាតិងាយៗ ដើម្បីកំចាត់ឈាមកក នៅលើស្បែក បានយ៉ាងឆាប់រហ័ស។

ទឹកកក៖ វិធីដំបូងដែលត្រូវធ្វើ ដើម្បីព្យាបាលឈាមកកនៅលើស្បែកនោះ គឺអ្នកត្រូវរុំដុំទឹកកកជា មួយនឹងក្រណាត់ស្អាត រួចដាក់វានៅលើកន្លែង ឈាមកកនោះ រយៈពេល ១០នាទី។ បន្ទាប់មក សំរាកមួយភ្លេត រួចដាក់ទឹកកក ទៅលើកន្លែងឈាមកកនោះម្តងទៀត។ ទឹកកកនេះ នឹងជួយរំលាយ ឈាមកក និង កាត់បន្ថយសភាពឈឺហើមនៅលើស្បែករបស់អ្នកបាន យ៉ាងមានប្រសិទ្ធិភាព។

ផ្លែប័រ៖ គឺជារុក្ខជាតិហូបផ្លែម្យ៉ាង ដែលមានតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងព្យាបាលជំងឺឈាមកកនៅ លើស្បែក ដោយគ្រាន់តែយកជ័រផ្លែប័រនោះ ទៅលាបនៅលើកន្លែងឈាមកក ជារៀងរាល់ថ្ងៃ រយៈ ពេលតែ ២ ទៅ ៣ថ្ងៃ វានឹងជួយបំបាត់ភាពឈឺចាប់ និងជួយរំលាយឈាមកកនោះ បានតែម្តង។

ប្រេងខ្ទឹមស៖ មានផ្ទុកនូវសារធាតុចិញ្ចឹម ជាច្រើន ដែលអាចជួយដុតរំលាយ ឈាមកកនៅលើ ស្បែកបានយ៉ាងងាយស្រួល។

វិធីព្យាបាល៖ សូមយកប្រេងខ្ទឹមស មកម៉ាស្សាលាបនៅលើស្បែក រយៈពេល ៣០នាទី បន្ទាប់មក លាងសំអាតចេញដោយប្រើទឹកត្រជាក់ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Health How to Get Rid of Blood Blisters