ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរ
ទេស huffingtonpost ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ បាន
គូសបញ្ជាក់អោយដឹងថា នៅប្រទេសជប៉ុនឯណោះវិញពោលគឺនៅក្នុងទីក្រុង Hiroshima
តែម្តង ក្រុមមនុស្សប្រមាណជាង៥០,០០០នាក់ បានមកប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករនា
ឱកាសចូលរួមរំលឹកខួបលើកទី៦៨ នៅក្នុងសួនសន្តិភាពទីក្រុង Hiroshima កាលពីព្រឹក
ថ្ងៃអង្ការម្សិលមិញនេះ ដើម្បីរំលឹកដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារការ
ទម្លាក់ គ្រាប់បែកនុយក្លេអ៊ែរដោយអាមេរិកកាលពីថ្ងៃទី ៦ ខែ ៨ ឆ្នាំ១៩៤៥។ អ្នករស់រាន
មានជីវិតពីសម័យនោះ សាច់ញាតិ មន្ត្រីរដ្ឋាភិបាល និង ប្រតិភូបរទេស បានស្មឹងស្មាធិ៍
ដោយឈរស្ងៀមស្ងាត់នៅវេលាម៉ោង ៨:១៥នាទីព្រឹកម៉ោងក្នុងស្រុក ដើម្បីរំលឹកដល់ជន
រងគ្រោះដែលបានស្លាប់ដោយសារសោកនាដកម្ម ដ៏ធ្ងន់ធ្ងរជាប្រវត្តិសាស្រ្តនេះ។
គួររំឭកផងដែរថា ទីក្រុង Hiroshima ដែលពោរពេញដោយភាពរីកចម្រើនមួយ កាលពី
៦៨ឆ្នាំមុន បានក្លាយជាផេះ ក្នុងមួយប្រព្រិចភ្នែក បន្ទាប់ពីអាមេរិកបានប្រើយន្តហោះ
ឈ្មោះថា Enola Gay ទៅទម្លាក់គ្រាប់បែកនុយក្លេអ៊ែរឈ្មោះថា Little Boy នៅថ្ងៃទី ៦
ខែសីហា ឆ្នាំ១៩៤៥ ។ មនុស្ស ១៤០.០០០នាក់បានស្លាប់ជាបន្តបន្ទាប់ មុនខែធ្នូ ឆ្នាំ
១៩៤៥ ហើយ ៣ ថ្ងៃក្រោយមក គឺនៅថ្ងៃទី៩សីហាឆ្នាំដដែលនេះ អាមេរិកបានទម្លាក់
គ្រាប់បែកនុយក្លេអ៊ែរដែលមានឈ្មោះថា Fat Man ជាលើកទី២ នៅទីក្រុង Nagasaki
បន្ថែមទៀត ។ ការទម្លាក់គ្រាប់របស់អាមេរិកនៅពេលនោះ បានបញ្ចប់មហិច្ឆតារបស់
ជប៉ុនក្នុងការដណ្ដើមកាន់កាប់ទឹកដីជាច្រើន នៅអាស៊ីប៉ាស៊ីហ្វិកទាំងអស់ ពោលគឺ
ការបញ្ចប់សង្គ្រាមលោកលើកទី២។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែល ក៏បានអះអាងបន្ថែមផងដែរថា នា
ឱកាសនៃការប្រារព្ធខួបលើកទី ៦៨ នៃការទម្លាក់គ្រាប់បែកលើកនេះ គេក៏ឃើញមាន
លោកនាយករដ្ឋមន្រ្តីប្រទេសនេះ Shinzo Abe ចូលរួមជាអធិបតីភាពផងដែរ។ នៅក្នុង
ពិធីរំលឹកខួបនេះ មន្ត្រីរបស់ជប៉ុនក៏បានលើកឡើងដែរថា រដ្ឋាភិបាលរបស់ខ្លួននឹងប្ដេ
ជ្ញាគ្រប់បែបយ៉ាងដើម្បីពង្រឹងវិស័យ ការពារជាតិឡើងវិញ ស្របពេលដែលទីក្រុងតូក្យូ
កំពុងមានស្ថានការណ៍តានតឹងលើជម្លោះដែន កោះជាមួយកូរ៉េខាងត្បូង និងជាពិសេ
សជាមួយនឹងមហាយក្សសេដ្ឋកិច្ចចិនក្នុងរយៈពេលចុងក្រោយ នេះ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារម្សិលមិញនេះ នៅឯប្រទេសជប៉ុនមានព្រឹត្តិការណ៍
ប្រវត្តិសាស្រ្តពីរបានកើតឡើងព្រមគ្នា ក្នុងនោះ រួមមានការរំលឹកខួប ក៏ដូចជារំលឹកវិញ្ញា
នក្ខ័ន្ធលើក ៦៨ នៃការទម្លាក់គ្រាប់បែក និងមួយផ្សេងទៀត ជប៉ុនបានដាក់តាំងបង្ហាញ
កប៉ាល់ចំបាំងដ៏ធំជាងគេបំផុតក្នុងទំព័រប្រវត្តិសាស្រ្តរបស់ខ្លួនចាប់តាំងពីបញ្ចប់សង្រ្គាម
លោកលើកទី ២ (ចុចទីនេះ ដើម្បីអានអត្ថបទដើម) ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ huffingtonpost