យល់ដឹង ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញ
ផ្សាយកាលពីម្សិលមិញនេះ អោយដឹងថា ប្តីប្រពន្ធមួយគូ ត្រូវបានកាត់ទោសអោយដេកទ្រុងដែ
កបន្ទាប់ពីបានរកឃើញថា បានបង្ខាំងទុកក្មេងស្រីវ័យ ១២ ឆ្នាំ ធ្វើ់ជាទាសករផ្លូវភេទ។
គួរបញ្ជាក់ផងដែរថា ប្តីប្រពន្ធមួយគូនោះ មានឈ្មោះថា Inez Martinez Garcia និងMarcial Ga-
rcia Hernandez ជាពលរដ្ឋរស់នៅក្នុងក្រុង Vista រដ្ឋ California សហរដ្ឋអាមេរិក ខណៈចុងចោ
ទម្នាក់ក្នុងចំណោមពីរនាក់ បានមកពីតំបន់ Oaxaca ប្រទេសម៉ិចសិក ។ ការចាប់ឃាត់ខ្លួននេះ
បានធ្វើឡើងកាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ បន្ទាប់ពីបានដឹងថា ក្មេងស្រីដែលនាំមកពីប្រទេស
ម៉ិចសិក និងទំនងត្រូវជាបងប្អូនពួកគាត់ផងនោះ ត្រូវបានបង្ខាំងជាប់នៅក្នុងផ្ទះតាមបណ្តោយ
ផ្លូវ Grant Street ទុកធ្វើជាទាសករផ្លូវភេទ។
លើសពីនេះទៅទៀត ក្រោយពីមានការស៊ើបអង្កេត ក៏មានការបញ្ជាក់អះអាងផងដែរថា ក្មេង
ស្រីវ័យ ១២ ឆ្នាំរូបនោះ ត្រូវបានបង្ខំអោយធ្វើការងារផ្ទះ រួមមាន ៖ ចំអិនម្ហូប មើលថែរក្សាកូន
តូចៗ ៣ នាក់ផ្សេងទៀត ហើយមានពេលខ្លះ នាងត្រូវបានបង្ខំអោយបំរើសេវាផ្លូវភេទជាមួយ
ស្វាមី ក៏ដូចជា ជាមួយនឹងបុរសៗដទៃៗទៀត ដើម្បីបានជាប្រាក់កំរៃ។ ដោយឡែកមកទល់នឹង
ពេលនេះ គូស្វាមីភរិយាមួយគូនោះ ត្រូវបានកាត់ទោសអោយដេកទ្រុងដែកក្នុងម្នាក់ៗ១៥ ឆ្នាំ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Happening