អន្តរជាតិ ៖ វាជារឿងអព្ហូតហេតុមួយ ដែលស្ទើរតែមិនគួរអោយជឿ ខណៈពេលដែលស្រ្តី
ម្នាក់ មានកូនភ្លោះដល់ទៅ ៣ ដង បន្ទាប់ពីគាត់បានផ្តល់កំណើតដល់កូនភ្លោះស្រីជា
លើកទី ៣ របស់ខ្លួន ឈ្មោះ Rowan និង Isla នេះបើយោង តាមការដកស្រង់អត្ថបទ
ផ្សាយ ពីគេហទំំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពី
វេលាល្ងាចម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា ស្រ្តីជាម្តាយរូបនេះ មានឈ្មោះ Karen Rodger វ័យ ៤១ ឆ្នាំ និងស្វា
មីឈ្មោះ Colin វ័យ ៤៤ ឆ្នាំ ជាពលរដ្ឋមកពីប្រទេស Scotland ពិតជាបានបង្កជាភាព
ភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីស្រ្តីជាម្តាយរូបនេះ បានប្រសូត្រនូវកូនភ្លោះស្រី មួយគូទៀត
កាលពីថ្ងៃទី ២៩ ចុងខែ ឧសភា កន្លងទៅ នៅឯមន្ទីរពេទ្យSouthern General Hospital
គួររំឭកផងដែរថា លោកស្រីRodger ធ្លាប់មានកូនភ្លោះប្រុសពីរគូ ម្តងរួចទៅហើយកាល
ពីពេលកន្លងទៅ ខណៈកូនភ្លោះ ប្រុសបង មានអាយុ ១៤ ឆ្នាំ និង មានឈ្មោះ Lewis
ហើយនិង Kyle ចំណែកកូនភ្លោះប្រុស មួយគូផ្សេងទៀត ពួកគេមានវ័យ ១២ ឆ្នាំ មាន
ឈ្មោះ Finn និង Jude ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល ក៏បានដកស្រង់សម្តីផ្ទាល់ ស្រ្តីជាម្តាយរូបនេះ
ផងដែរថា នាងស្ទើរតែមិនគួរអោយជឿ ថានាងពិតជាអាចមានកូនភ្លោះជាលើកទី ៣
បានពិតប្រាកដមែននោះ ហើយបើនិយាយពីក្រុមវេជ្ជបណ្ឌិតវិញ ពិតជាមានការលាន់
មាត់ព្រមៗគ្នា ដោយបានលើកឡើងថា វាពិតជារឿងអព្ហូតហេតុមួយដែលកម្រនឹងជួប
ប្រទះ និងមិនធ្លាប់បានឃើញពីមុនមក ហើយករណីនេះ វាគឺជាករណីកម្រមួយនៅលើ
សកលលោក នោះគឺ ឧកាសនៃការមានកូនភ្លោះដល់ទៅ ៣ ដងនេះ មានត្រឹម១ នាក់
ប៉ុណ្ណោះ បើធៀបទៅនឹងមនុស្សជាង ៥ សែននាក់៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ