CamNews

ព័ត៌មានអន្តរជាតិ 

គណនីធនាគារ ជនរងគ្រោះ លើយន្តហោះ MH370 មានការប្រើប្រាស់ ទាំងមិនដឹងម្ចាស់នៅទីណា

ព័ត៌មានអន្តរជាតិ ៖  ក្រុមមន្ត្រីប៉ូលិសម៉ាឡេស៊ី មានការងឿងឆ្ងល់ និងកំពុងធ្វើការស៊ើបអង្កេត យ៉ាង ខ្លាំង ថាហេតុអ្វីបានជាគណនីធនាគារ របស់  ជនរងគ្រោះចំនួន ៤   នាក់ បានជិះនៅលើយន្ត MH370 របស់ម៉ាឡេស៊ី ដែលបានបាត់ដំណឹងជិត ៥ខែ តាំងពីថ្ងៃទី៨ ខែមិនា ឆ្នាំ ២០១៤ កន្លងទៅ មានការប្រើ ប្រាស់ ដោយបានដកទឹកប្រាក់ ៣៧,៤៦៤ ដុល្លារ អូស្រា្តលី នៅ ថ្ងៃទី១៨ ខែកក្កដាចេញពីម៉ាស៊ីនATM នៅក្នុងទីក្រុង កូឡាឡុំាពួ ទាំងមិនដឹងថាម្ចាស់វា   នៅទីណាផងនោះ  នេះបើតាមព័ត៌មាន news.com. au របស់អូស្រ្តា លី ចេញផ្សាយនៅព្រឹកថ្ងៃទី ១៥ ខែ   សីហា នេះ  ។    សូមរំលឹកផងដែរថា យន្តហោះ MH370 ផ្ទុកដោយ អ្នកធ្វើដំណើរ ២៣៧នាក់ ភាគច្រើនជាជនជាតិចិន និង សហសេវិកយន្តហោះ ១២ នាក់ បាន  បាត់ ខ្លួន ដោយ មិនទាន់ដឹងមូលហេតុ ហើយ    រហូតមកដល់ពេលនេះ មិនទាន់ រកឃើញ នោះ ទេ៕

- អាន ៖  ប្រអប់ខ្មៅ របស់យន្តហោះ MH370 មានចំនួន ២ និងមានអាយុកាលត្រឹម ៣០ថ្ងៃប៉ុណ្ណោះ !

- អាន ៖  សារចុងក្រោយ រំជួលចិត្ត ពីយន្តហោះ ម៉ាឡេស៊ី ៖ “រាត្រីសួស្តី រាល់អ្នកធ្វើដំណើរ លើយន្តហោះ ម៉ាឡេស៊ី ៣៧០”

- អាន ៖  ក្រុមហ៊ុន ឯកជន ៖ យន្តហោះ MH-370 ពិតជាធ្លាក់នៅឈូងសមុទ្រ Bengal (មានវីដេអូ)

ប្រភព ៖ ដើមអម្ពិល និង news.com.au


Tags: Int news World news Breking news Unt news MH17 MH370 Malaysia