លោក Roberto Mancini គឺជាអ្នកគ្រប់គ្រងក្រុមបាល់ទាត់ Manchester City ដែលចុះកុងត្រា
តាំងពីឆ្នាំ ២០០៩ ហើយទើបតែបន្តកុងត្រាថ្មីនៅខែ កក្កដា ឆ្នាំ២០១២។
រូបភាព៖ លោក Roberto Mancini
ប៉ុន្តែថ្មីៗនេះមានប្រភពពត៌មានខ្លះៗបាននិយាយថាលោក Mancini នឹងផ្លាស់ប្តូរទៅគ្រប់
គ្រងក្រុមបាល់ទាត់ផ្សេងវិញ ព្រោះតែការលេងមិនបានល្អថ្មីៗនេះរបស់ក្រុម Manchester
City ។
កីឡាករបាល់ទាត់ Patrick Vieira វិញបាននិយាយថា “កុងត្រាដែលលោក Mancini បន្ត
កាលពីខែកក្កដា គឺមានរយៈពេល ៥ឆ្នាំទៀត ដូច្នេះខ្ញុំគិតថាលោកពិតជាស្មោះស្ម័គ្រនឹង
ក្រុម Manchester City ហើយខ្ញុំគិតថាលោកនឹងមិនចាកចេញពីក្រុមឡើយ”។
សូមបញ្ជាក់ថាលោក Mancini វ័យ៤៧ឆ្នាំម្នាក់នេះ ជាអ្នកគ្រប់គ្រងល្អម្នាក់ បានដឹកនាំក្រុម
Manchester City ឲ្យទទួលបានជើងឯក FA Cup កាលពីឆ្នាំ២០១១៕
ដោយ៖ តុលា
ប្រភព៖ bbc