CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញផូស៊ីលដាយនូស័រ រស់នៅកាលពី ១១៥ លានឆ្មាំមុន ដាក់ឈ្មោះតាម ក្មេងស្រីវ័យ ៩ ឆ្នាំ ទៅវិញ

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារ
ព័ត៌មានបរទេស spy កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ពូជសត្វដាយនូស័រ
ថ្មីមួយ ត្រូវបានរកឃើញ ​ និងដាក់ឈ្មោះតាមក្មេងស្រីតូចវ័យ​ ៩  ឆ្នាំម្នាក់​ បន្ទាប់ពីនាងបានរក
ឃើញផូស៊ីលសត្វ ដាយនូស័រប្រភេទថ្មីមួយនេះ   នៅតាមបណ្តោយមាត់ឆ្នេរ  នាកោះ  Isle of
Wight ប្រទេសអង់គ្លេស។

គួបញ្ជាក់ផងដែរថា ក្មេងស្រីតូចវ័យទើបតែ ៩ ឆ្នាំ ជាអ្នកដែលបានរកឃើញនូវផូស៊ីលដាយនូ
ស័រពូជថ្មីនេះ មានឈ្មោះថា Daisy Morris ។   លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែ
លបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា  ផូស៊ីល  ដែលជាពូជដាយនូស័រប្រភេទថ្មីមួយនេះ
ត្រូវបានយកទៅរក្សាទុកនៅឯ   សារមន្ទីជាតិ  ដោយមាន  ការមើលថែទាំ  ពីសំណាក់លោក
Martin Simpson ដែលជាអ្នកជំនាញខាងដាយនូស័រ ។   លោកក៏បានគូសបញ្ជាក់ផងដែរថា
ផូស៊ីលដាយនូស័រប្រភេទនេះ  បើតាមការអោយដឹង    វាមានជីវិតរស់នៅលើផែនដី  កាលពី
១១៥ លានឆ្នាំមុនមកម្ល៉េះ។

គួរបញ្ជាក់ផងដែរថា ផូស៊ីលដាយនូស័រប្រភេទថ្មីមួយនេះ មានឈ្មោះថា ' Vectidraco daisy-
morrisae ' ៕

ដោយ ៖ ពិសី
ប្រភព ៖ spy


Tags: international news strange news unbelievable news pic