CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាក់យន្តហោះ សម្លាប់ កំពូលអ្នកនិពន្ធ បទភ្លេង​ Titanic ធ្លាប់ឈ្នះពានរង្វាន់ Oscar ពិភពលោក

ព័ត៌មានអន្តរជាតិ ៖ លោក James Horner កំពូលអ្នកតែងនិពន្ធបទភ្លេង  ហូលីវូដ ដែលធ្លាប់ តែង និពន្ធបទភ្លេង នៃខ្សែភាពយន្តល្បីលើលោក Titanic ធ្លាប់  ឈ្នះពាន់រង្វាន់   Oscar នោះ បានស្លាប់ បាត់បង់ជីវិត បាត់ទៅហើយ ក្នុងវ័យ ៦១ ឆ្នាំ នៅក្នុងរដ្ឋ   កាលីហ្វរញ៉ា សហរដ្ឋអាមេរិក ដោយសារ តែគ្រោះថ្នាក់ ធ្លាក់យន្តហោះ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា លោក James Horner   គឺ ជាបុគ្គលតែមួយគត់ ដែលមាន វត្តមាននៅលើយន្តហោះឯកជន ធន់តូច យន្តហោះម៉ាស៊ីនមួយ   បាន  ធ្លាក់ចុះនៅឯភាគខាងជើង ក្រុង Santa Barbara រដ្ឋ កាលីហ្វរញ៉ា សហរដ្ឋអាមេរិក នាព្រឹកថ្ងៃច័ន្ទ ម្សិលមិញនេះ ។

របាយការណ៍ បញ្ជាក់អោយដឹងថា លោក James Horner  ធ្លាប់  ឈ្នះពានរង្វាន់ Oscar ដល់ទៅ ២ ដង ខណៈលោកធ្លាប់បម្រើការអោយខ្សែភាពយន្ត ដឹកនាំដោយ  លោក James Cameron ដល់ទៅ ៣ ខ្សែភាពយន្ត មិនត្រឹមតែប៉ុណ្ណោះ លោក ក៏ជាបុគ្គលមួយសំខាន់  ក្នុងការចូលរួមផលិតភាពយន្ត មួយចំនួនផ្សេងទៀត​ដូចគ្នាដែរ រួមមានដូចជា ៖ Beautiful Mind, Troy និង Apollo 13 ។

តារាសម្តែងល្បីឈ្មោះ និងជាអ្នកដឹកនាំសម្តែងដ៏ឆ្នើម លោក Ron  Howard ស្តែងចេញនូវអារម្មណ៍ សោកសៅរបស់ខ្លួន ចំពោះការបាត់បង់វីរៈសិល្បៈករមួយនេះ អោយ   ដឹងថា ៖ កំពូលអ្នកនិពន្ធបទ ភ្លេង លោក James Horner មិនត្រឹមតែជាមិត្តដ៏ល្អនោះទេ​ តែលោក ក៏ជាក្រុមការងារ ដ៏ល្អ ចូលរួម ការងារបានល្អឥតខ្ចោះ រួចមកហើយ បាន​ ៧ ខ្សែភាពយន្ត លោក   បាន ស្លាប់បាត់បង់ជីវិត ដោយ សារតែគ្រោះថ្នាក់ធ្លាក់យន្តហោះ ។ ជាការពិត ខ្ញុំបាទសូមចូលរួមចំណែកមរណទុក្ខដ៏ក្រៀមក្រំមួយ នេះចំពោះគ្រួសារសព ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States UN Titanic