CamNews

យល់ដឹង 

សំឡឹងមើលអេក្រង់កុំព្យូទ័រយូរពេក អាចធ្វើឲ្យអ្នកជ្រុះសក់

បច្ចុប្បន្ន កំណើននៃអ្នកប្រើប្រាស់ កុំព្យូទ័រកាន់តែមាន ការកើនឡើងជាលំដាប់។ ដោយឡែក អត្រានៃអ្នក ដែលមានបញ្ហាសក់ជ្រុះ ក៏ច្រើនដែរ ខណៈអ្នកស្រាវជ្រាវ អាចសន្និដ្ឋានបានថា បញ្ហាសក់ជ្រុះកើតឡើង មកពីការប្រើប្រាស់កុំព្យូទ័រ។ មនុស្សភាគច្រើន បានចំណាយពេលជាច្រើនម៉ោង នៅមុខអេក្រង់កុំព្យូទ័រ។ ការអង្គុយនៅមុខអេក្រង់កុំព្យូទ័រ យូរអាចធ្វើឲ្យប្រព័ន្ធប្រសាទ ធ្វើការខុសប្រក្រតី និងធ្វើឲ្យមានការស្ទះសសៃឈាម ជាហេតុធ្វើ ឲ្យមានសក់ជ្រុះ។ ដូច្នេះ ដើម្បីជៀសឆ្ងាយ ពីបញ្ហានេះ តើអ្នកគួរធ្វើដូចម្តេច?

ទី១អ្នកត្រូវកំណត់ពេល សម្រាប់ប្រើប្រាស់កុំព្យូទ័រ ឲ្យបានជាក់លាក់។ រៀងរាល់កន្លះម៉ោងម្តង នៅពីមុខកុំព្យូទ័រ អ្នកគួរធ្វើការសម្រាក ដើរចេញពីអេក្រង់កុំព្យូទ័រ ឲ្យបាន ២ ទៅ ៣នាទី ហើយធ្វើលំហាត់ប្រាណក្បាល របស់អ្នក។ ទី២គេងឲ្យបានគ្រប់គ្រាន់។

ទោះបីជា អ្នកមានកិច្ចការរវល់ យ៉ាងណាក៏ដោយ អ្នកត្រូវប្រាកដថា អ្នកត្រូវគេងឲ្យបានគ្រប់ ៨ម៉ោង ក្នុងមួយថ្ងៃ
ពីព្រោះសក់ជ្រុះ អាចពាក់ព័ន្ធជាមួយ នឹងការគេងមិនបានគ្រប់គ្រាន់។ ទី៣ទទួលអាហារឲ្យបានត្រឹមត្រូវ និង គ្រប់គ្រាន់។ អ្នកគួរតែទទួលទានបន្លែ និងផ្លែឈើ ឲ្យបានច្រើន ជាពិសេសបន្លែ និងផ្លែឈើណា ដែលសំបូរ ទៅដោយ វីតាមីន B និងវីតាមីន A ដែលប្រភេទវីតាមីនទាំងពីរនេះ មានប្រយោជន៍ ក្នុងការជួយឲ្យសក់ លូតលាស់បានល្អ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news