CamNews

គ្រោះថ្នាក់ 

គ្រោះថ្នាក់៖ រថយន្តបើកមកបុក បុរសចំណាស់ ម្នាក់ស្លាប់ យ៉ាងញ៉ាក់សាច់!

គ្រោះថ្នាក់ គ្រោះថ្នាក់ ពាក្យនេះមាននៅគ្រប់ទីកន្លែង ហើយធម្មតាជីវិតមនុស្សគឺមើលមិនឃើញនោះ
ទេ វាដូចជាបុរសម្នាក់ក្នុងវីដេអូខាងក្រោមនេះ។



Camera ដាក់ក្នុងរថយន្តកំពុងតែពេញនិយមនៅប្រទេសកូរ៉េ ហេតុនេះហើយបានជាមានវីដេអូ
គ្រោះថ្នាក់ចរាចណ៍ជាច្រើនដែលគេបានឃើញចេញពីកូរ៉េ។ ក្នុងវីដេអូខាងក្រោមនេះគឺជាវីដេអូ
ដែលស្រីចំណាស់ម្នាក់អាយុ ៥៥ ឆ្នាំដែលកំពុងបើករថយន្តយ៉ាងលឿនហើយបានងោកងុយដេក
លក់អំឡុងពេលបើកបរ ហើយរថយន្តបានបោលទៅបុកបុរសអាយុ ៣៨ ឆ្នាំម្នាក់ដែលកំពុងតែរើ
សម្ភារៈមួយចំនួនចេញពីរថយន្ត។ បុរសម្នាក់នោះបានដាច់ជើងមួយហើយបានស្លាប់ក្រោយពី
ការកើតហេតុប្រហែលជា ២០ នាទីដោយសារតែបាត់បង់ឈាមច្រើន។

ជាមេរៀនសម្រាប់អ្នកដែលបើកបររថយន្តគួរណាបើកបរក្នុងល្បឿនកំណត់ព្រោះការបើកបរយាន្ត
យន្តរបស់អស់លោកអ្នកគឺជាការទទួលខុសត្រូវមួយធំណាស់ជៀសវាងការបង្កបញ្ហាដល់អ្នកដទៃ
ហើយក៏សូមអោយបុរសដែលបានរងគ្រោះក្នុងវីដេអូនេះបានទៅដល់សុខគតិភពផង៕

ដោយ៖ នីតា
ប្រភពពី៖ liveleak 


Tags: accident fatality