យល់ដឹង៖ តាមការអោយដឹងរបស់អ្នកវិទ្យាសាស្ត្រ នៃអង្គការណាសា (Nasa) បានបង្ហាញ
ថា ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ដ្របានបញ្ជូនអវកាសយានិករបស់ខ្លួន ដើម្បីធ្វើការអង្កេតទៅ
លើ អាថ៌កំបាំងមួយចំនួនដែលមាននៅលើភពព្រះសៅរ៍។
គួរចងចាំផងដែរថា ភពព្រះសៅរ៍ ជាភពធំទីពីរ ក្នុងចំណោមភពធំៗទាំងប្រំាបួន។ ភពនេះ
ទៀតសោត គឺធំជាងភពផែនដីរហូតដល់ ៧៦០ដង។
អវកាសយានិក Cassini របស់អង្គការណាសា បានបង្ហាញថា ភពព្រះសៅរ៍ ជាភពមួយ សម្បួរ
ជាតិឧស្ម័នហ្គាសបំផុត។ ការចាប់យករូបភាពពីតារាវីថីគោចររបស់ Cassini អាចអោយយើង
ដឹងថា រូបធាតុតូចៗដែលនៅលើផ្ទៃរាបនៃភពនេះ គឺជាដុំផ្ទាំងទឹកក និងដុំធូលីដី។
អង្គការណាសា បញ្ចាក់ថា កាសិក្សារដើម្បីស្រូបយកថាមពលឧស្ម័នហ្គាសយ៉ាងណានោះ គឺនៅ
មិនទាន់ដឹងនៅឡើយទេ នេះដោយសារកត្ដារលកកំដៅរបស់ព្រះសៅរ៍មានសភាពក្កៅ និងគ្រោះ
ថ្នាក់ពេក៕
ដោយ៖ សារិន
ប្រភព៖ dailymail