CamNews

ព័ត៌មានអន្តរជាតិ 

ស៊ីរី ដឹកមុខ វាយប្រហារ ដែនអាកាស ទាំងគ្មាន US សម្លាប់ ISIS បាន ២៦ នាក់

ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកត្រួតពិនិត្យ តាមដានជម្លោះ នៅក្នុងប្រទេស ស៊ីរី បាននិ យាយកាលពីថ្ងៃ សៅរ៍ថា យ៉ាងហោច ណាស់ក្រុមឧទ្ទាមរដ្ឋឥស្លាមចំនួន ២៦នាក់ ត្រូវបានសម្លាប់ នៅក្នុងការ   វាយប្រហារដែនអាកាស ពីសំណាក់ យោធាស៊ីរី នៅទីតំាងខេត្ត ហាម៉ា។


ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ    ចេញ  ផ្សាយ  នៅថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹង ដោយផ្អែក តាមការលើកឡើងរបស់ក្រុមអ្នក    អ ង្កេត  ការណ៍សិទ្ធិមនុស្សស៊ីរីថា ក្រុមយន្តហោះចម្បំាងស៊ីរី បានបើកការ វាយប្រហាររយៈពេល ២ថ្ងៃ ប្រឆំាងនឹងក្រុមឧទ្ទាម IS នៅទីប្រជុំជន អូកេបាត់ ស្ថិតនៅភាគខាងកើតជាយក្រុង ហាម៉ា។


គួរបញ្ជាក់ថា  ក្រុមអ្នកអង្កេតការណ៍បន្តថា ការវាយប្រហារនោះ បណ្តាលឲ្យមេបញ្ជាការរបស់ឧទ្ទាម IS ២ នាក់ ស្លាប់ ហើយ ម្នាក់ក្នុងចំណោមពីរនាក់ដែលស្លាប់នោះ មិនមែនជាជនជាតិស៊ីរីនោះទេ។


លើសពីនេះទៀត ក្រៅពីការវាយប្រហារដែនអាកាសពីសំណាក់  កងកម្លំាង  ស៊ីរី  ហើយ ក៏មានការប៉ះទង្គិចគ្នា យ៉ាង ក្តៅគគុកមួយផងដែរ កាលពីថ្ងៃសៅរ៍ រវាង ក្រុមកងកម្លំាងពួកឃឺដ និងក្រុមឧទ្ទាម រដ្ឋឥស្លាម ដែល បាន ឡោមព័ទ្ធ ទីក្រុង តាល់តាំ ស្ថិតនៅភាគឦសានខេត្ត ហាសាកា។

ប្រភព ៖ ស៊ិនហួរ និង ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news Egypt ISIS