CamNews

ព័ត៌មានអន្តរជាតិ 

បើកការវាយប្រហារ យក AK-47 បាញ់យន្តហោះ អ្នកដំណើរ វិនាទី ពេលចុះចត សម្លាប់មនុស្ស មួយនាក់

ព័ត៌មានអន្តរជាតិ ៖ វេលាមុននេះ បន្តិច សារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចេញសម្រង់ អត្ថបទសារ ព័ត៌មានអោយដឹងថា យ៉ាងហោចណាស់ អ្នកដំណើរ ជាស្រ្តីភេទម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ បុគ្គលិក លើយន្តហោះ ពីរនាក់ផ្សេងទៀត បានទទួលរងរបួស   ធ្ងន់  និង  ស្រាល ក្រោយពីមានការ វាយប្រហារ បាញ់បោះគ្រាប់ពិត ពីសំណាក់ ក្រុមខ្មាន់កាំភ្លើង  មិនស្គាល់ អត្តសញ្ញាណ ទៅលើយន្ត ហោះមួយគ្រឿង របស់ពួកគេ ដែលកំពុងតែជិះនោះ ពោល វិនាទីនៃការចុះចតភ្លាមៗ នៅឯអាកាស យានដ្ឋាន អន្តរជាតិ Pakistan International Airlines (PIA)    ក្រុង  Peshawar   យប់ថ្ងៃអង្គារ ម្សិល មិញ ខណៈជាការអះអាងអោយដឹង ពីអ្នកនាំពាក្យផ្លូវការ តំណាងអោយ PIA ។


លោក Mashhood Tajwar ជាអ្នកនាំពាក្យផ្លូវការ   តំណាង អោយ  PIA អះអាង អោយដឹងថា ករណី វាយប្រហារលើកនេះ បានកើតឡើង នៅចំវិនាទីនៃការចុះចត   យន្តហោះ មានជើងហោះហើរលេខ PK 756 នៅអាកាសយានដ្ឋានមួយនេះ ក្រោយពីបានហោះចេញ និងធ្វើដំណើរចេញពីក្រុង Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីដ ។


តាមការស៊ើបអង្កេត ជាជំហានដំបូង បញ្ជាក់បានអោយដឹងថា ករណីវាយប្រហារលើកនេះបានកើត ឡើង កាលពីវេលាម៉ោង ១១ និង ៣០ នាទី   យប់  ថ្ងៃអង្គារ ម៉ោងក្នុងស្រុក ស្របពេលដែលវាយប្រ ហារយន្តហោះ ខណៈវត្តមានយន្តហោះ មានរយៈចម្ងាយ   ប្រមាណ  ៥ គ.ម ពីផ្លូវរថ អាកាសយាន ដ្ឋាន ។ AK-47 ត្រូវបានគេបញ្ជាក់អោយដឹងថា ជាអាវុធ ដែល  ធ្វើការវាយប្រហារ ទៅលើយន្តហោះ លើកនេះ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា​ យន្តហោះ បានទទួលរង ការបាញ់បោះគ្រាប់ពិត ១២គ្រាប់ នៅតួខាងក្រោមយន្តហោះ នៅកន្ទុយ ក៏ដូចជា ស្លាប  ស្តាំជាដើម   តែ ទោះជាយ៉ាងណាក៏ដោយ ក៏ ពីឡុត ព្យាយាម គ្រប់គ្រងស្ថានការណ៍ និង ធ្វើការចុះចត ដោយសុវត្ថិភាព ។ គួររំឭកថា យន្តហោះ ប្រភេទ A310 មួយគ្រឿងនេះ បានដឹកអ្នកដំណើរទាំងអស់     មាន គ្នាដល់ទៅ ១៧៨ នាក់​ និង ១២ នាក់ជាក្រុមការងារ បម្រើការ លើយន្តហោះផ្សេងទៀត ។


ដោយឡែក ស្រ្តីដែលរងគ្រោះ ស្លាប់បាត់បង់ជីវិត រូបនោះ ការអះអាងជាជំហាន ដំបូង អោយដឹងថា គាត់គឺជាជនបរទេស ។

យ៉ាងណាមិញ ប្រតិបត្តិការ ធ្វើការស្រាវជ្រាវ និង តាមដានស៊ើប  អង្កេត បានកើតឡើងភ្លាមៗ នៅជុំ វិញបរិវេណ អាកាសយានដ្ឋាន ខណៈពេលដែលមកទល់   នឹងពេលបច្ចុប្បន្ន គ្មានជនសង្ស័យណា មួយត្រូវបានចាប់ឃាត់ខ្លួននោះទេ ខណៈ គ្មានក្រុមសកម្មប្រយុទ្ធ ឬក៏ក្រុមឧទ្ទាមណាមួយចេញមុខ មកអះអាង ថាជាសកម្មភាព របស់ខ្លួន នៅឡើយទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Breaking news Asia Pakistan Blast Afghanistan​ NATO Karachi