ប៉ាគីស្ថាន ៖ យ៉ាងហោចណាស់ មនុស្ស ១៧ នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម
បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាត នៅតាមដងផ្លូវមួយកន្លែង ភាគខាងជើងប្រទេសប៉ា
គីស្ថាន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នេះបើតាមការអោយដឹងពីអាជ្ញាធរក្នុងស្រុកប្រទេស
ប៉ាគីស្ថាន។
ការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលត្រូវបានធ្វើឡើងតាម remote បញ្ជាពីចម្ងាយលើកនេះ
គោលដៅគឺធ្វើការវាយប្រហារ ទៅលើក្បួនរថយន្តយោធាប្រតិព័ន្ធ នៅក្បែរតំបន់ Peshawar
ប្រទេសនេះ។
លើសពីនេះទៅទៀត បើយោងតាមការដកស្រង់សម្តីមន្រ្តីផ្លូវការ របស់ប្រទេសនេះ លោក
Javed Khan Marwat អោយដឹងថា មិនត្រឹមតែមានមនុស្សស្លាប់បាត់បង់ជីវិតជាច្រើននាក់
នោះទេ តែក៏មានក្រុមមនុស្ស ៤២ នាក់ផ្សេងទៀតផងដែរ ដែលបានទទួលរងរបួសធ្ងន់ និង
ស្រាល ក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយនេះផងដែរ។
យ៉ាងហោចណាស់ ជាតិរំសេវផ្ទុះ ដែលមានទម្ងន់ដល់ទៅ ៤០ គ.ក ត្រូវបានជនដៃដល់វេច
ខ្ចប់ និងរក្សាទុកនៅក្នុងរថយន្តមួយ ស្របពេលដែលបានធ្វើអោយវាផ្ទុះឡើងនៅពេលដែល
មានក្បួនរថយន្តយោធា ធ្វើដំណើរឆ្លងកាត់នៅទីនោះ នេះបើតាមការអោយដឹងពីមន្រ្តីផ្លូវការ
របស់ប្រទេសប៉ាគីស្ថាន៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN