ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មាន ស្កាយ កាលពីវេលាព្រឹកមិញនេះ បានចេញ
ផ្សាយអត្ថបទសារព័ត៌មានអោយដឹងថា នៅឯប្រទេសប្រេស៊ីលឯណោះវិញ ក្មេងស្រីតូច
ម្នាក់ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត ខណៈពេលដែលក្រុមមនុស្ស
១៧ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់និងស្រាល បន្ទាប់ពីបានជួបនឹងឧបទ្ទេវហេតុ
ផ្ទុះ និងលេចធ្លាយនូវបំពង់បង្ហូរទឹកដ៏ធំមួយ។
គួររំឭកផងដែរថា ករណីខាងលើនេះ បានកើតឡើងនៅឯតំបន់ទីប្រជុំជនមួយកន្លែងនៅ
ជិតទីក្រុង Rio de Janeiro ។ យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា បើ
ទោះជាមានការខិតខំជួយសង្គ្រោះយ៉ាងណាក៏ដោយ ក្មេងស្រីតូចវ័យ ឆ្នាំ ឈ្មោះ Isabela
Severo dos Santos បានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង បន្ទាប់
ពីគេឈ្លក់ទឹកខ្លាំងពេក ។ ដោយឡែក មនុស្ស ៧ នាក់ផ្សេងទៀត ក៏កំពុងសម្រាកព្យា
បាលនៅឯមន្ទីរពេទ្យ។
ទូរទស្សន៍ក្នុងស្រុក បានថតជាប់នូវករណីគ្រោះថ្នាក់ដ៏គួរអោយរន្ធត់មួយនេះ ស្របពេល
ដែលកម្លាំងទឹកដ៏មានឥទ្ធិលពល និងខ្លាំងក្លានោះ បានបាញ់ចំសំណង់អាគារមួយចំនួន
ខណៈឡានជាច្រើនអាចផ្លាស់ទីបានយ៉ាងងាយដោយកម្លាំងទឹកមួយនេះ។
បើទោះជាមានការអន្តរាគមន៍បិទប្រព័ន្ធទឹកយ៉ាងណាក៏ដោយ តែបរិមាណទឹកដែលបាន
បាញ់ចេញ និងបន្តលេចធ្លាយមួយចំនួនផ្សេងនោះ បានធ្វើអោយមានជំនន់នៅក្នុងទីប្រ
ជុំជនមួយនេះ ។ គួររំឭកផងដែរថា បំពង់បង្ហូរទឹកចម្បង និង ធំមួយនេះ ប្រតិបត្តិការ
ដោយក្រុមហ៊ុនរដ្ឋ។
ដោយឡែក បើតាមសម្តីមន្រ្តីប៉ូលីសអោយដឹងថា មនុស្សមួយចំនួននៅតែបន្តបាត់ខ្លួន
ខណៈពេលដែលការសង្ស័យថា ពួកគេអាចលិចលង់ក្នុងជំនន់ទឹកលិចមួយនេះ។ ទន្ទឹម
នឹងនេះ បើនិយាយពីមូលហេតុ ដែលបានធ្វើអោយបំពង់បង្ហូរទឹកចម្បង និង ធំមួយនេះ
ផ្ទុះហើយនឹងលេចធ្លាយនោះ មិនទាន់បានដឹងច្បាស់នៅឡើយទេ ខណៈស្ថិតនៅក្រោម
ការតាមដានស៊ើបអង្កេតរបស់ក្រុមមន្រ្តីជំនាញនៅឡើយ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ