ប្លែកៗ ៖ បើយោងតាមអត្ថបទផ្សាយ របស់ទំព័រសារព័ត៌មានបរទេស channelnewsasia ដែល
ទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា ភេសមុទ្រមួយ
ក្បាលត្រូវបានរកអោយឃើញថា បានធ្វើដំណើរទេសចរណ៍ឡើងគោកជាលើកដំបូងរបស់ខ្លួន
ចូលទៅក្នុងសណ្ឋាគារ កាលីហ្វ័រញ៉ា បង្កជាភាពភ្ញាក់ផ្អើលជាខ្លាំងដល់សាធារណៈជន ។
លើសពីនេះទៅទៀត បើយោងតាមសម្តីលោក Shane Pappas ដែលជាអ្នកចាត់ការទូទៅនៃ
Pantai Inn បានបញ្ជាក់អោយដឹងថា ភ្លាមៗនោះ គាត់បានបញ្ជាអោយបុគ្គលិកទាំងអស់តាម
មើលភេសមុទ្រវង្វេងផ្លូវមួយក្បាលនេះ បន្ទាប់ពីគាត់ទទួលបានសារអេឡិចត្រូនិចថា មានភេ
សមុទ្រមួយក្បាលបានចូលមក Pantai Inn ។
ក្រោយមក គាត់ក៏បានសុំជំនួយ ពីភ្នាក់ងារសង្គ្រោះបន្ទាន់ ដែលជាអ្នកជំនាញមកពីឧទ្យាន
SeaWorld park ដើម្បីធ្វើការជួយសង្គ្រោះភេសមុទ្រទម្ងន់ជាង ២៧,៥ ផោនមួយក្បាលនេះ ។
ទន្ទឹមនឹងនេះ បើតាមសម្តីអ្នកជំនាញដែលមកពីឧទ្យានជាតិមួយនេះបានបញ្ជាក់អោយដឹងថា
ពួកយើងនឹងមើលថែវា ប្រមាណជា ៦ សប្តាហ៍ មុននឹងធ្វើការដោះលែងវាអោយមានសេរីភាព
ឡើងវិញ៕
ដោយ ៖ ពិសី
ប្រភព channelnewsasia ៖