ចិន ៖ យ៉ាងហោចណាស់ មនុស្ស ៥ នាក់ ស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានឧបទ្ទេវហេតុ
បាក់ស្រុតផ្លូវមួយរំពេច កាលពីរាត្រីថ្ងៃច័ន្ទ កន្លងទៅនេះ នៅក្នុងខេត្ត Guangdong ភាគ
ខាងត្បូងប្រទេសចិន ។
គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុមួយនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ
ជាង ៩ និង ១៩ នាទីយប់ ( ម៉ោងក្នុងស្រុកប្រទេសចិន ) នៅតាមផ្លូវមួយកន្លែង ក្នុង
ឧទ្យានជាតិ Huamao Industrial Park ក្នុងក្រុង Shenzhen ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពី
ភ្នាក់ងារមានសមត្តកិច្ច ដោយបានចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុផ្ទាល់ ។ យ៉ាង
ណាមិញ មកទល់នឹងវេលាម៉ោងប្រមាណជាង ៤ និង ៣០ នាទីម្សិលមិញនេះ សាក
សពមនុស្ស ៥ នាក់ ដែលត្រូវបានស្លាប់បាត់បង់ជីវិត ត្រូវបានយកចេញពីបាតរណ្តៅ
ដែលមានជម្រៅដល់ទៅ ៤ ម៉ែត្រនេះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ chinadaily