លោកអ្នកប្រហែលជាឆ្ងល់ហើយថាតើមានមនុស្សប៉ុន្មានអ្នកដែលបានកើតក្នុងថ្ងៃសំណាង
ប្រចាំ៤ឆ្នាំម្ដងគឺថ្ងៃទី២៩កុម្ភះនោះ? តែថ្ងៃនេះបើតាមប្រភពព័ត៌មានពី huffingtonpost បាន
ប្រាប់អោយដឹងថានៅទីក្រុង Saddle River រដ្ឋ New Jersey សហរដ្ឋអាមេរិកមានម្ដាយកូន
ពីរនាក់ដែលបានកើតក្នុងថ្ងៃ២៩កុម្ភះដូចគ្នា នេះមិនមែនជារឿងដែលចៃដន្យពេកទេឬ?
ក្នុងចំណោមមនុស្សជាង២លាននាក់ដែលរស់នៅទីក្រុង Saddle River មានតែអ្នកស្រី
Birnbaum និងកូនស្រីរបស់គាត់ Rose ទេដែលជាម្ដាយនឹងកូនដែលបានកើតក្នុងថ្ងៃ
សំណាងដែលមានរាល់៤ឆ្នាំម្ដងគឺថ្ងៃទី២៩កុម្ភះ។ អ្នកស្រី Birnbaum កើតនៅថ្ងៃទី២៩កុម្ភះ
ឆ្នាំ១៩៨០ដែលម្សិលមិញនេះគឺជាថ្ងៃកំណើតខួបទី៣២របស់គាត់ក៏ដូចជាខួបកំណើតគំរប់
៤ឆ្នាំរបស់កូនស្រីរបស់គាត់ផងដែរ។ កាលពីថ្ងៃទី២៨កុម្ភះ២០០៨គាត់បានចូលសម្រាក
មន្ទីរពេទ្យដើម្បីរង់ចាំសម្រាលកូន តែកូនរបស់គាត់បានកើតក្នុងថ្ងៃទី២៩។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ huffingtonpost