CamNews

យល់ដឹង 

ពេលកូនយល់សប្ដិអាក្រក់ ពុកម្ដាយគួរធ្វើបែបណា?

ការយល់សប្ដិអាក្រក់នៅពេលយប់នឹងធ្វើអោយក្មេងពិបាកគេងលក់ម្ដងទៀត វាជាកត្ដាមួយ
ប៉ះពាល់ដល់គុណភាពដំណេករបស់ក្មេងនៅយប់ក្រោយៗ។ តើពុកម្ដាយត្រូវធ្វើបែបណា
ដើម្បីកុំអោយសុបិនអាក្រក់អាចជះឥទ្ធិពលមិនល្អដល់កូន?


វិធីទី​ ១
ត្រូវធ្វើអោយកូនទទួលបានភាពធូរស្រាលនៅពេលបានជួបនឹងសុបិនអាក្រក់។ នៅក្បែរកូន
និងឱបកូន ស្ដាប់ និងចែករំលែកការភ័យខ្លាចរបស់កូន គួរតែដាស់ស្មារតិកូនដើម្បីអោយកូន
មានអារម្មណ៍ថាមានសុវត្ថិភាព។ គេងនៅក្នុងបន្ទប់របស់កូនរហូតដល់កូនមានអារម្មណ៍ល្អ
និងគេងលក់សារជាថ្មីម្ដងទៀត។

វិធីទី ២

ធ្វើអោយកូនទទួលបានអារម្មណ៍ថាមានសុវត្ថិភាព និងធូរស្រាលក្នុងចិត្តនៅពេលដល់ម៉ោង
ចូលគេង។ ចូររក្សាភាពសប្បាយរីករាយអោយកូន ដូចជាអានរឿងកំប្លែងដែលក្មេងចូលចិត្ត និងបើកភ្លើងក្រហមក្នុងបន្ទប់គេងរបស់កូនប្រសិនកូនមិនចូលចិត្តភាពងងឹត។

វិធីទី ៣
ទុកវត្ថុសុវត្ថិភាព និងរបស់ដែលកូនចូលចិត្តនៅក្បែរខ្លួនគេ ព្រោះថា របស់សុវត្ថិភាពទាំងនោះ
នឹងធ្វើអោយកូនបានគេងស្រួល ខួរក្បាល និងអារម្មណ៍មានភាពស្រស់ថ្លា។

វិធីទី ៤
ពេលកូនយល់សប្ដិអាក្រក់ ពុកម្ដាយត្រូវតែបកស្រាយអោយកូនដឹងថា ការយល់សប្ដិអាក្រក់
គឺជារឿងធម្មតាម។ នៅពេលកូនបានជួបនឹងសុបិនអាក្រក់ប្រហាក់ប្រហែលពីមុន អ្នកក៏គួរ
តែណែនាំអោយកូនចេះស្រមៃរកទីបញ្ចប់នៃសុបិនអាក្រក់នោះ។


វិធីទី ៥
ពុកម្ដាយ ឬអានាព្យាបាលគួរកុំអោយកូនមើលភាពយន្ដ ឬកម្មវិធីទូរទស្សន៍ ដែលបញ្ចាំង
ខ្សែភាពយន្ដរន្ធត់។ រូបភាពអាក្រក់នៅក្នុងសាច់រឿងដែលក្មេងបានមើល នឹងដក់ជាប់ក្នុង
អារម្មណ៍របស់កូន ដូច្នេះការយល់សប្ដិអាក្រក់ដែលមានខ្លឹមសារប្រហាក់ប្រហែលនឹងសាច់
រឿងដែលពួកគេបានមើលពីថ្ងៃនោះ ប្រាកដជាកើតមានឡើងនៅពេលពួកគេចូលគេងមិន
ខាន ។

ដូច្នេះ ពុកម្ដាយទាំងឡាយគួរតែព្យាយាមរៀបចំពេលវេលាគេងអោយបានទៀងទាត់ និង
សមស្របសម្រាប់កូនៗដើម្បីអោយពួកគេទទួលបានអារម្មណ៍ល្អ និងយល់ថាខ្លួនមាន
សុវត្ថិភាពនៅពេល នៅពេលកូនរបស់អ្នកបានសម្រាកគ្រប់គ្រាន់ និងមានទំនាក់ទំនងល្អ
សមស្របជាមួយអ្នកនៅជុំវិញក៏អាចកាត់បន្ថយ ការយល់សប្ដិអាក្រក់របស់កូនអ្នក៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ livestrong,momlogic

Tags: healthchildrenchilddreamnightmaresnightmare