តើស្រ្តីគ្រប់រូប មានបញ្ហាប្រឈមនឹង ស្បែកក្លៀកខ្មៅ មែនដែរឬទេ? តើអ្នក ខ្មាស់អែននៅ
ពេល ដែលពាក់អាវវាលក្លៀកមែនដែរឬទេ? សូមកុំបារម្ភតទៅទៀត ខាងក្រោមនេះ គឺជា
វិធីសាស្រ្ត ពីរយ៉ាង ដើម្បីធ្វើឱ្យក្លៀក សម៉្ឋដ ភ្លឺរលោង តាមបែបធម្មជាតិ ដ៏មានប្រសិទ្ធិភាព
បំផុត សំរាប់មិត្តស្រ្តី។
១/ យកក្រូចឆ្មារ ពុះជាពីរចំណិត រួចយកមកដុសខាត នៅលើស្បែកក្លៀកត្រង់កន្លែងណា
ដែលខ្មៅ បន្ទាប់មក ទឹកក្រូចឆ្មារនោះ នឹងជួយផ្លាស់ប្តូរកោសិកាស្បែកងាប់ នឹងជំនួសមក
វិញនូវស្បែកក្លៀកដ៏សស្អាត ភ្លឺរលោង។ មួយវិញទៀត អ្នកអាចប្រើក្រែមលាបស្បែក ឡេ
ក៏អាចជួយ ឱ្យស្បែកក្លៀករបស់អ្នកសម៉្ឋដផងដែរ។ វិធីមួយទៀត អាចយករមៀតម៉ដ្ឋបន្តិច
ទឹកដោះគោជូរ ឬ ទឹកឃ្មុំ លាយជាមួយនឹង ទឹកក្រូចឆ្មារ ឱ្យសព្វ រួចយកមក លាបនៅលើ
ក្លៀក ទុករយៈពេល ១០នាទី ហើយលាងសំអាតទឹកចេញ។
២/ យកអម្ពិលទុំ ១ស្លាបព្រាបាយ លាយជាមួយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ រួចលាបលើ
ស្បែកក្លៀក ទុករយៈពេល ៥នាទី ឬ ប្រើអម្ពិលទុំ លាយជាមួយទឹកដោះគោឆៅ លាបលើ
ទុករយៈពេល ៥ ទៅ ១០នាទី រួចលាងស្អាតទឹកចេញ។ ធ្វើបែបនេះ ឱ្យបាន ២ដង ក្នុង១
សប្តាហ៍ នឹងឱ្យក្លៀករបស់អ្នក ប្រែក្លាយជា សម៉ដ្ឋ ភ្លឺរលោង។
៣/ ប្រើក្រូចឆ្មារ យកមកដុស នៅលើស្បែកក្លៀក ឱ្យសព្វ ទុករយៈពេល ៣នាទី រួចលាង
សំអាតទឹកចេញ ធ្វើឱ្យបានជាប្រចាំ ២ ទៅ ៣ ដង ក្នុងសប្តាហ៍ អ្នកនឹងទទួលបាននូវក្លៀក
សស្អាត ជាមិនខាន។
ចំណំា៖ វីធីបីយ៉ាងខាងលើ អ្នកអាចប្រើតាមវិធីណាមួយ ក៏បានដែរ វាមានប្រសិទ្ធិដូចគ្នា៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ youtube