មិនគ្រាន់តែបំរើសេវាកម្មផ្លូវអាកាស បណ្តារអាកាសយានដ្ឋានបានបំពាក់នូវល្បែងលេង
កំសាន្តដើម្បីឲភ្ញៀវទេសចរណ៍លំហែរកាយដូចជា លេងgolf មើលរឿង3D ព្រមទាំងមាន
Casinoថែមទៀតផង។
1. អាកាសយានដ្ឋានអន្តរជាតិហុងកុង
ភ្ញៀវទេសចរណ៍ដែលបានមកដល់រឺឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិហុងកុង នឹងមានឱកាស
រីករាយជាមួយនឹងការកំសាន្តដូចជា វាយកូនហ្គោល លេងហ្គេម រឺមើលរឿង3D។ កន្លែងវាយកូន
ហ្គោលបើកទាំងយប់ទាំងថ្ងៃ បិទនៅពេលមានខ្យល់ព្យុះប៉ុណ្ណោះ។ សំបុត្រសំរាប់ចូលលេងគឺ
60USDក្នុងម្នាក់។
2. អាកាសយានដ្ឋានAmsterdam Schiphol ហូឡង់
ក្នុងអាកាសយានដ្ឋាននេះមានបណ្ណាល័យមួយដែលមានសៀវភៅ1.200ក្បាល បកប្រែជា29ភាសា
iPad បំរើសេវាកម្មក្នុងការមើលរឺ download រឿងដោយមិនអស់លុយ។ មិនតែប៉ុណ្ណោះ កន្លែងនេះ
មានទាំងសេវាកម្មcasino ម៉ាស្សា មើលទេសភាពស្អាតៗ បើកទ្វារពីម៉ោង6 ដល់ 20h រាល់ថ្ងៃ។
3. អាកាសយានដ្ឋានអន្តរជាតិChangi, Singapore
ក្រៅពីសេវាកម្មដឹកជញ្ជូន អាកាសយានដ្ឋានChangi មានការកែកំសាន្តជាសាន្តសំបូរបែបដែល
ធ្វើឲភ្ញៀវទេសចរណ៍មិនអាចបំភ្លេចបាន។ អ្នកអាចចុះត្រាំរឺងូតទឹកក្តៅ ដោយចំណាយតែ12ដុល្លារ
ក្នុងម្នាក់ ក្រោយមកអ្នកអាចទស្សនាទឹកធ្លាក់ មើលត្រីហែលទឹក...។
4. អាកាសយានដ្ឋានអន្តរជាតិZurich
ពេលមកដល់អាកាសយានដ្ឋាន Zurich អ្នកអាចប្រើប្រាស់បាននូវសេវាកម្មដូចជា ធនាគារ
ប្រៃសណីយ៍ Internetអត់ខ្សែ មណ្ឌលសុខភាព បន្ទប់ពេទ្យធ្មេញ ព្រមទាំងមានបន្ទប់សំរាប់
បន់ស្រន់ទៀតផង។
5. អាកាសយានដ្ឋានIncheon កូរ៉េ
នៅ Incheon ភ្ញៀវទេសចរណ៍ មានឱកាសលំហែរកាយជាមួយសេវាកម្មspa លេងបៀរ រឺចូលរួមលេង
ល្បែងជាវប្បធម៌ប្រពៃណីកូរ៉េ...៕
ដោយ៖ nano
ប្រភព៖ VE