CamNews

ព័ត៌មានអន្តរជាតិ 

រឿងអាស្រូវ ប្រើប្រាស់ ប្រេងមិនល្អ​ សាយភាយដល់ ទីក្រុង ហុងកុង

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីផ្លូវការគូសបញ្ជាក់អោយដឹង កាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍ ម្សិលមិញនេះ អោយ ដឹងថា រាល់ផលិតផលមួយចំនួន ត្រូវបានអាជ្ញាធរ ដកចេញពីធ្នើតាំងបង្ហាញ  ដាក់ លក់ នៅក្នុងទីក្រុង ហុងកុង ដើម្បីធ្វើការតាមដានស៊ើបអង្កេតមើលថាតើ ពិតជាបានផ្ទុកនូវសាជាតិខ្លាញ់ មិនល្អ ពីប្រទេស តៃវ៉ាន់ ឬក៏យ៉ាងណា ខណៈនេះ ជាចលករមួយបង្ហាញអោយឃើញ ពីការព្រួយបារម្ភទៅលើ សុខសុវត្ថិ ភាពចំណីអាហារ ។

គួរបញ្ជាក់ថា ការតាមដានស៊ើបអង្កេត បានចាប់បដិសន្ធិឡើង បន្ទាប់ពី ខ្លាញ់ របស់ក្រុមហ៊ុនតៃវ៉ាន់ រង នូវការចោទប្រកាន់ថាបានប្រើប្រាស់ ផលិតផល កៃច្នៃឡើងវិញ មិនស្របច្បាប់រួមមានប្រេងចំនួនដែល ពុំមានសុវត្ថិភាព ត្រូវបានគេនាំចេញទៅបណ្តាទីក្រុង ភាគខាងជើង ប្រទេសចិន ។

អាជ្ញាធរតៃវ៉ាន់ បានគូសបញ្ជាក់អោយដឹងថា រោងចក្រ នៅឯភាគខាងត្បូងប្រទេសដីកោះមួយនេះបាន ប្រើប្រាស់នូវផលិតផលខូច ដល់ទៅ ២៤៣ តោន ដែលត្រូវបានគេស្គាល់ថា ជាប្រភេទប្រេងមិនល្អត្រង ចេញពីផ្លូវសាធារណៈ ក្នុងការដាក់  លាយ បញ្ជូលទៅនឹងប្រេងដើម ញ៉ាំងអោយមានការព្រួយបារម្ភទៅ​លើស្តង់ដាសុវត្ថិភាពចំណីអាហារ ។ ប្រេង  ដែល មានការចម្រាញ់ចេញ  ពី ខ្លាញ់ជ្រូក  ត្រូវបានផ្គត់ផ្គង់ យ៉ាងហោចណាស់ ៩០០ ហាង ទូទាំងតៃវ៉ាន់ ខណៈថៅកែរោងចក្រ ផលិតប្រេងត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃអាទិត្យកន្លងទៅ ។

គួរបញ្ជាក់ថា អ្វីដែលជាភាពភ័យខ្លាចនោះ បានមកដល់ទីក្រុង ហុងកុង ហើយ  ស្រប ពេលដែល រាល់ បណ្តាហាងចែកចាយម្ហូបក្នុងស្រុកមួយចំនួន ត្រូវបានបង្ខំចិត្ត ទម្លាក់មុខទំនិញ របស់ខ្លួន ចេញពីធ្នើជា មុនសិន ដើម្បីអោយមន្រ្តីជំនាញ ធ្វើការត្រួតពិនិត្យទៅលើ សុខសុវត្ថិភាពចំណីអាហារ ។ លោក Philip Ho មន្រ្តីផ្លូវការ មកពីនាយកដ្ឋាន អនាម័យបរិស្ថាន ក៏ដូចជា​ សុវត្ថិភាព ចំណីអាហារ  បាន   ប្រាប់ដល់ ប៉ុស្តិ៍វិទ្យុ RTHK ថ្ងៃច័ន្ទ​ ម្សិលមិញនេះ អោយដឹងថា សំណាកគម្រូ មុខម្ហូប ត្រូវ  បាន យកទៅពិសោធន៍ រួចហើយ ដោយនៅក្នុងនោះ លទ្ធផល នឹងទទួលបាន ក្នុងរយៈពេល ២ ឬ ៣ ថ្ងៃបន្ទាប់ ។

អ្នកនាំពាក្យអោយ Centre for Food Safety អោយដឹងថា នឹងមានការធ្វើការសិក្សា  ស្រាវជ្រាវ  ទៅលើ រាល់ផលិតផល នំសែនព្រះខែ ដូចគ្នា ដើម្បីធានាអោយបានថា មិនមានផ្ទុកនូវ សារធាតុខ្លាញ់ខុសស្តង់ ដាមួយនេះ ខណៈក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ និន្នាការ នៃការទិញដូរ នំសេនព្រះខែ  ត្រូវបានគេមើល អោយឃើញថា មាននៅគ្រប់ទីកន្លែង គ្រប់ច្រកល្ហក  ។  បើទោះជាលទ្ធផល   ផ្លូវការ ពុំទាន់បានចេញ ផ្សាយ បញ្ជាក់អោយដឹងយ៉ាងណាក៏ដោយ តែរាល់ផលិតផល ពីហាងដុតនំ Maxim's Cakes ត្រូវបាន ដកចេញកាលពីថ្ងៃចុងសប្តាហ៍ បន្ទាប់ពីពួកគេបានប្រើប្រាស់ នូវផលិតផលប្រេង ពីរោងចក្រ Chang Guann របស់តៃវ៉ាន ដែលរងនូវ រឿងអាស្រូវ ក្នុងការប្រើប្រាស់ វត្ថុធាតដើម ជាផលិតផល គ្រឿងកៃច្នៃ មិនស្របច្បាប់ គ្មានសុវត្ថិភាព ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Int news World news Breking news Unt news China Hong Kong