CamNews

ព័ត៌មានអន្តរជាតិ 

១៤ នាក់ស្លាប់ ខណៈ ១៤ នាក់ទៀតបាត់ខ្លួន បន្ទាប់ពីបាក់រលំ ផ្លូវក្រោមដី

ឥណ្ឌូណេស៊ី ៖ យ៉ាងហោចណាស់ ១៤ នាក់ស្លាប់ ខណៈ ១៤ នាក់ផ្សេងទៀត បានបន្តការ
បាត់ខ្លួន    ស្របពេលដែលមនុស្ស  ១០  នាក់  ត្រូវបានជូយសង្គ្រោះ ​បន្ទាប់ពីមានឧបទ្ទេវ
ហេតុបាក់រលំផ្លូវកា្រមដី ក្នុងប្រទេសឥណ្ឌូណេស៊ី  កាលពីសប្តាហ៍មុន  នៅឯកន្លែងបណ្តុះ
បណ្តាលរុករករ៉ែក្រោមដីមួយកន្លែង​ នេះបើតាមការអោយដឹងពីក្រុមហ៊ុនរុករករ៉ែ ។

គួរបញ្ជាក់ផងដែរថា តួរលេខចុងក្រោយគឺបានមកពី  PT  Freeport Indonesia  ដែលជា
អង្គភាពគ្រប់គ្រង  ក្រុមហ៊ុនរុករករ៉ែមាស ទង់ដែង លោហៈ ប្រាក់ នៅក្នុងតំបន់ ។ ដោយ
ឡែក    ប្រភពសារព័ត៌មានដដែល  បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា ឧបទ្ទេវ
ហេតុមួយនេះ បានកើតឡើងកាលពីថ្ងៃអង្គារកន្លងទៅ ចម្ងាយប្រមាណជាង ៥០០ម៉ែត្រ
ពីច្រកចូលកន្លែងរុករករ៉ែ Big Gossan Mine ។

យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីផ្លូវការ ឥណ្ឌូណេស៊ី បានអោយដឹងថា ករណីគ្រោះ
ថ្នាក់បាក់រលំផ្លូវក្រោមដីមួយនេះ បានកើតឡើង បន្ទាប់ពីមានការរលំរអិលបាក់ដីកាលពី
ពេលកន្លងទៅ។ ទន្ទឹមនឹងនេះ  បើយោងតាមសម្តី លោក  Richard Adkerson   ដែលជា
នាយកចាត់ការទូទៅ មកពីក្រុមហ៊ុន  Freeport-McMoRan Copper & Gold បានបន្ថែម
អោយដឹងថា    លោកពិតជាមានសេចក្តីសោកសង្រេងជាខ្លាំង  បន្ទាប់ពីបានដឹងថាកើត
មានឡើងនូវសោកនាដកម្មមួយនេះ ហើយអ្វីដែលជាបេសកម្មជាបន្តនោះគឺថា  ធ្វើយ៉ាង
ណា  ត្រូវចេញការអន្តរាគមន៍  ជួយជនរងគ្រោះ  អោយបានទាន់ពេលវេលា  ដើម្បីធានា
អោយបានថា   ចំនួននៃជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត  និងមិនបន្តកើនឡើង
ខ្ពស់ជាងនេះ៕


Tags: international news strange news unbelievable news pic