ទួរគី ៖ យ៉ាងហោចណាស់ មនុស្សមួយនាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ខណៈ ១៨ នាក់
ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីជួបឧបទ្ទេវហេតុបាល់ឡុងហោះ
ពីរ បុកគ្នា នៅលើអាកាស ភាគកណ្តាល ប្រទេស ទួរគី នេះបើយោងតាមសេចក្តីរាយ
ការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយ គេហទំព័របរទេស CNN នាវេលាប៉ុន្មាន
នាទីមុននេះបន្តិច។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែមអោយដឹងផង
ដែរថា ឧបទ្ទេវហេតុបាល់ឡុងហោះពីរ បុកគ្នា នៅលើអាកាសមួយនេះ បានកើតឡើង
នៅក្នុងតំបន់ទេសចរណ៍ Cappadocia ប្រទេសទួរគី ដែលបានបណ្តាលអោយមនុស្ស
១៨ នាក់រងរបួស និង ១ នាក់ស្លាប់បាត់បង់ជីវិត៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN