CamNews

តារា 

Jiyeon ត្រូវបានសាធារណៈជនបោះឆ្នោតជា តារាស្រីដែលមានផ្ទៃមុខស្អាតបំផុត


កាលពីថ្ងៃទី១មិនាកន្លងមកនេះ Clinic វះកាត់កែសម្ភស្សមួយបានបង្ហាញពីលទ្ធផលនៃការ
បោះឆ្នោតស្ទង់មាតិមួយលើប្រធានបទតារាដែលមានមុខស្អាតជាងគេដែលបានទទួល
ចម្លើយពីសាធារណៈជនជាច្រើនដោយការស្ទង់មាតិនេះបានចាប់ផ្ដើមពីថ្ងៃទី៣០មករាដល់
ថ្ងៃទី២៩កុម្ភះដែលមានសហការីបានចាំសួរមតិសាធារណៈជនតាមផ្លូវ Myeongdong និង
ផ្លូវ Apgujeong ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មានមនុស្សចេញចូលជាប់ជានិច្ច។

សាធារណៈជនភាគច្រើនបានគាំទ្រដល់នាង Jiyeon សមាជិកក្រុម T-ara ថានាងមាន
ផ្ទៃមុខធម្មជាតិដែលគួរអោយទាក់ទាញជាងតារាណាៗទាំងអស់។ សរុបជាលទ្ធផល
Jiyaon ទទួលបានការគាំទ្រ៤៣.២% ខណៈពេលដែល Seohyun សមាជិកក្រុម Girls'
Generation ឋិតនៅលេខ២ជាមួយនិងសម្លេងគាំទ្រ២៧.២% ហើយនាង YoonA ជា
មិត្តរួមក្រុមឋិតនៅលេខ៣ជាមួយសម្លេងគាំទ្រ២៦.៧%។

នាយកគ្រិះស្ថាន Clinic វះកាត់កែសម្ភស្សដែលជាអ្នកបង្កើតអោយមានការស្ទង់មតិ
នេះឡើងបានប្រាប់ថា នារីៗទាំងនេះមានមុខដ៏ស្រស់ស្អាតពីធម្មជាតិគួបផ្សំជាមួយនឹង
ការតុបតែងដែលធ្វើអោយពួកនាងកាន់តែស្អាតមួយកំរិតទៀត ហើយបានក្លាយជាទី
ពេញចិត្តរបស់មនុស្សគ្រប់រូប។
ដោយ៖ វឌ្ឍនា
ប្រភពពី៖​ allkpop

Tags: girls' generationt-ara