អ្នកគ្រប់គ្រងក្រុម Liverpool គឺលោក Brendan Rodgers រំពឹងចង់ឲ្យកីឡាករ Raheem Sterling
បន្តកុងត្រាក្នុងរយៈពេលយូរបន្តទៀតជាមួយក្រុមរបស់ខ្លួន ដែលកីឡាករម្នាក់នេះនឹងផុតកុងត្រា
លេងក្នុងពេល ១៨ខែទៀត។
រូបភាព៖ កីឡាករ Raheem Sterling
លោក Rodgers បានមានប្រសាសន៍ថា “Sterling គឺជាកីឡាករដ៏ល្អម្នាក់ ហើយប្រសិនបើ
គេចាកចេញពីក្រុម Liverpool វាមិនមែនជារឿងដែលត្រូវកើតឡើងនោះឡើយ”
សូមបញ្ជាក់ថា Sterling ទើបតែមានវ័យ ១៧ឆ្នាំតែប៉ុណ្ណោះ ហើយបានចុះកុងត្រាជាមួយក្រុម
Liverpool តាំងពីឆ្នាំ ២០១០ តែបានចាប់ផ្តើមការលេងប្រកួតជាលើកដំបូងឲ្យក្រុម Liverpool
ជាមួយនឹងថ្វីជើងដ៏អស្ចារ្យ៕
ដោយ៖ តុលា
ប្រភព៖ bbc