ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស newstoday ដែល
ទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានអោយដឹងថា ស្រ្តីវ័យ ២៨ ឆ្នាំ ម្នាក់ត្រូវ
បានបុរសមិនស្គាល់អត្តសញ្ញាណមួយរូប ឆ្លៀតឧកាសចាប់រំលោកទាល់តែបានសំរេច ខណៈ
ពេលដែលគាត់ធ្វើជាចិត្តល្អជូននាងមកផ្ទះ ។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងនៅឯផ្ទះជនរងគ្រោះ ភូមិ Greenwich
សង្កាត់ Manhattan នាបុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក។ ហើយបើនិយាយពីរឿងហេតុដែលអាច
ឈានទៅដល់ករណីខាងលើនេះ ក៏ព្រោះតែស្រ្តីវ័យ ២៨ ឆ្នាំរូបនោះ ស្ថិតនៅក្នុងស្ថានភាពស្រ
វឹង រួចនាងក៏បានអង្គុយសម្រាកនៅលើកៅអីតាមទីសាធារណៈ ស្របពេលដែលជើងរបស់
នាងឈឺផង រំពេចនោះ ស្រាប់តែមានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានលេចមុខឡើង
និងស្នើផ្តល់ជាជំនួយ ដោយជូននាងទៅផ្ទះ ។ តែអ្វីដែលនឹកស្មានមិនដល់នោះគឺថានៅពេល
ដែលគេបានជូននាងទៅដល់ផ្ទះ ជនឆ្លៀតឧកាសរូបនោះ ក៏បានចាប់រំលោភនាងរហូតបាន
សំរេច បើទោះជានាងខំបដិសេធយ៉ាងណាក៏ដោយ។
ដោយឡែក មកទល់នឹងពេលនេះ ក្រុមមន្រ្តីប៉ូលីសមានសមត្តកិច្ចក៏កំពុងចេញយុទ្ទនាការ
របស់ខ្លួន ដោយធ្វើការតាមដានស៊ើបអង្កេត និង ឈានទៅដល់ការចាប់ឃាត់ខ្លួនបុរសរូប
នោះ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ newstoday