ក្លឹបបាល់ទាត់ Manchester City បានចុះកុងត្រាថ្មីជាមួយកីឡាករខ្សែការពារវ័យក្មេងរបស់ខ្លួន
ឈ្មោះ Karim Rekik ក្នុងការលេងរយៈពេលយូរអង្វែង។
កីឡាករសញ្ជាតិហូឡង់ វ័យ១៧ឆ្នាំម្នាក់នេះ ធ្លាប់បានលេងឲ្យក្លឹបបាល់ទាត់ Portsmouth កាលពី
ខែមីនាកន្លងទៅនេះ ហើយទទួលបានការកោតសសើរយ៉ាងខ្លាំងចំពោះថ្វីជើងលេងរបស់គេ។
រូបភាព៖ កីឡាករខ្សែការពារ Karim Rekik
Karim Rekik បានមានប្រសាសន៍ចំពោះអ្នកសាព័ត៌មានថា “ក្លឹបបាល់ទាត់ Man City គឺជាក្លឹបដ៏
អស្ចារ្យ។ រូបខ្ញុំបានសម្រេចចិត្តលេងឲ្យក្លឹបមួយនេះ ព្រោះគិតថាខ្ញុំអាចអភិវឌ្ឍសមត្ថភាពក្នុងការ
លេងរបស់ខ្ញុំបាន។ ម៉្យាងទៀត អ្នករួមការងារនៅក្លឹបនេះ បានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាហាក់ដូច
ជាគ្រួសារមួយអញ្ចឹងដែរ”៕
ដោយ៖ តុលា
ប្រភព៖ sport