ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន ប៊ីប៊ីស៊ី ចេញ ផ្សាយ នៅយប់ជ្រៅ ថ្ងៃទី ០៨ ខែ កក្កដាថា វិមានប្រធានាធិបតី សូម៉ាលី បានរងការវាយ ប្រហារ យ៉ាងខ្លាំង ពីសំណាក់ក្រុមសកម្មប្រយុទ្ធ អាល់សាបាប់ ដែលជាបក្សសម្ព័ន្ធជាមួយ ក្រុមអាល់កៃដា ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សូម៉ាលី បានថ្លែងថា លោកប្រធានាធិបតី មិនមានវត្តមាន នៅក្នុងវិមាន ខណៈ ដែលរងការវាយប្រហារនោះ ចំណែកក្រុមសកម្មប្រយុទ្ធចំនួន ៥នាក់ ត្រូវបានកម្លាំងរដ្ឋាភិបាល បាញ់ សម្លាប់។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ អាល់សាបាប់ ដែលជាបក្សសម្ព័ន្ធជាមួយ ក្រុមអាល់កៃដាបានផ្តាច់ខ្លួន និងពិបាកក្នុងការគ្រប់គ្រង ចាប់តាំងពីឆ្នាំ ២០១១ ដោយនៅក្នុងនោះ មានការវាយប្រហារ ពីសំណាក់ ក្រុមសកម្មប្រយុទ្ធខាងលើ ជាច្រើនលើកច្រើនសា រួចមកហើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី និង ដើមអម្ពិល