ភ្នំពេញ៖ ទស្សនិកជន ក៏ដូចជា អ្នកចូលចិត្តលេងបណ្តាញ សង្គម Facebook ពិតជាបានស្គាល់ Pey Pey Dy ដែលជាតារា Facebook ដ៏ពេញនិយម ហើយក៏ជាអ្នក មានទំនាក់ទំនងជិតស្និទ្ធ ជាមួយអ្នកសិល្បៈល្បីៗ រហូតខ្លួនឯង បានចូលប្រឡូក ក្នុងវិស័យនេះ ជាមួយតារាល្បីៗនោះ ទាំងមិនដឹងខ្លួនទៀតផង។
ជាក់ស្ដែង តាមរយៈបទចម្រៀងថ្មីមួយ ជាការបកស្រាយ របស់ Pey Pey Dy ផ្ទាល់ មានចំណងជើងថា "ខ្ញុំផ្តើមស្រលាញ់ គេផ្តើមអស់ចិត្ត" បានបង្ហាញពីអតចរិត ពិត ថា Pey Pey Dy ផ្ទាល់ មិនមែនជាខ្ទើយ ដូចដែលគេធ្លាប់បានលើកឡើង កន្លងមកនោះទេ។
គ្រាន់តែ Pey Pey Dy បង្ហាញនូវបទចម្រៀងនេះភ្លាម មានមិត្តភក្តិជាច្រើន បានសម្ដែងការភ្ញាក់ផ្អើល ព្រោះមិនដឹងស្មានថា Pey Pey Dy ចេះច្រៀងពីរោះ និងសម្ដែងបានល្អ បែបនេះសោះ ខណៈដែលកន្លងមកឃើញតែ បង្ហាញវីដេអូឃ្លីប ក្នុងហ្វេសប៊ុក មានរឿងមិនចេះចប់។
យ៉ាងណាមិញ សូមមិនធ្វើការបកស្រាយច្រើន សូមទស្សនា បទចម្រៀងនេះជាមួយនឹង LookingTODAY ទាំងអស់គ្នា តើមានអត្ថន័យយ៉ាងណា៖