អ្នកជានារីដែលចូលចិត្ដការជប់លៀង ឬចូលចិត្តបរិយាកាសសប្បាយរីករាយ? ដូច្នេះ សូម make up តាមស្ទីលខាងក្រោម ដើម្បីប្រាកដថា ខ្លួនជានារីលេចធ្លោជាងគេ ក្នុងពិធីជប់លៀងចុងសប្ដាហ៍។
នៅពេលផាត់មុខដើម្បីទៅចូលរួមពិធីជប់លៀង ឬចូលក្លឹបកំសាន្ដ អ្នកគួរតែជ្រើសរើសស្ទីលដ៏គួរឱ្យចាប់អារម្មណ៍ ដោយភ្នែកត្រូវបានលាបពណ៌លេចធ្លោ អាចបញ្ចេញបាននូវភាពសិចស៊ីផ្ទាល់ខ្លួន។ តទៅនេះ យើងសូមណែនាំមិត្តអ្នកអាន មកស្វែងយល់អំពីស្ទីលលាបភ្នែកដោយពណ៌បៃតង ដ៏ទាក់ទាញ ជួយឱ្យអ្នកមានមន្ដស្នេហ៍ពេញកែវភ្នែក។
ដំបូង មុននឹងលាបពណ៌ភ្នែក អ្នកត្រូវផាត់ក្រែមបំប៉ន និងម្សៅទ្រនាប់ ក្រោយមក លាបក្រែមស្រទាប់លើ ឱ្យពេញផ្ទៃមុខ។ ពេលនេះ អ្នកអាចចាប់ផ្ដើមលាបពណ៌ភ្នែកបានហើយ ៖
ពណ៌បៃតងនឹងជួយធ្វើឱ្យភ្នែកទាំងគូរបស់អ្នក រលើបរលោង និងពេញដោយភាពទាក់ទាញ។ ជំហានដំបូង ចូរលាបពណ៌លឿងខ្ចី ទៅលើត្របកភ្នែកខាងលើ។
បន្ទាប់មក ប្រើពណ៌បៃតងរលោង លាបលើត្របកភ្នែកលើឱ្យបាន ២/៣ រួចបន្ដលាបពណ៌បៃតងចាស់ជាងនេះ ទៅលើតំបន់ ជាន់ទីពីរនៃត្របកភ្នែកខាងលើ ដែលនៅក្បែររោមភ្នែក។
ប្រើជក់ គូសពណ៌បៃតងទៅលើត្របកភ្នែកក្រោម ដោយថ្នម។
ប្រើខ្មៅដៃ គូសលើគល់រោមភ្នែកលើ និងក្រោម ឱ្យបាន ២/៣ រួចគូសកន្ទុយភ្នែកឱ្យមានរាងស្រួចបន្ដិច។
ចុងក្រោយ ប្រើ mascara លាបរោមភ្នែក ជាការស្រេច!
ដោយ ៖ តារា
ប្រភព ៖ LD/XX